ត្រជាក់ភ្នែកណាស់! កោះមួយនៅកម្ពុជា ពុំសូវមានអ្នកទៅដល់ ទឹកថ្លាឆ្វង់ ស្រស់ត្រកាលក្រៃលែង
នាពេលថ្មីៗនេះ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បាននាំអំណោយសម្តេចតេជោ ហ៊ុន សែន និង សំណេះសំណាលសួរសុខទុក្ខ កងកម្លាំងនាវីកងការពារកោះពូលូវៃ លេខ ៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី។
ក្នុងនោះផងដែរ ឯកឧត្តម បានបង្ហាញពីរូបភាពដ៏ច្រើនសន្លឹកពីសម្រស់ដ៏ស្រស់ត្រកាលនៃ កោះពូលូវៃ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ មានដើមឈើដុះពាសពេញផ្ទៃកោះ អមជាមួយទឹកថ្លាឆ្វង់ គួរជាទីមនោរម្យ និង ស្រស់ត្រកាលក្រៃលែង។
គួរឱ្យដឹងផងដែរថា «កោះពូលូវៃ» ស្ថិតក្នុងខេត្តព្រះសីហនុ ជាកោះដែលបងប្អូនប្រជាពលរដ្ឋខ្មែរប្រមាណ ៩៥% ស្គាល់តែឈ្មោះ ប៉ុន្តែមិនងាយបានស្គាល់ទីតាំងជាក់ស្ដែង។ កោះពូលូវៃ ជាដែនដីភាគខាងត្បូងចុងក្រោយបង្អស់របស់កម្ពុជា មុនចូលដល់ដែនទឹកសេដ្ឋកិច្ចផ្តាច់មុខ បន្ទាប់មកដែនទឹកសមុទ្រអន្តរជាតិ។ នៅលើដែនកោះនេះ មានកងការពារកោះឆ្នេរ និង សន្តិសុខលម្ហសមុទ្រ ឈរជើងប្រចាំការពារដែនកោះដ៏ស្រស់ស្អាតនេះផងដែរ៕