(វីដេអូ) Rick KH ប្រាប់ហេតុផលព្រឺសម្បុរ ៣ យ៉ាង ធ្វើឱ្យលោកមិនមើល ឬ ថតសូរ្យគ្រាសនៅអាមេរិក ឱ្យអ្នកគាំទ្រនៅខ្មែរបានឃើញ
នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤ នេះ សហរដ្ឋអាមេរិក នឹងប្រទះបាតុភូតសូរ្យគ្រាសទាំងមូល ដែលគ្របដណ្តប់ខ្ទង់ ១៣ រដ្ឋ នាភាគខាងជើងក្នុងប្រទេស ដែលមានដូចជារដ្ឋ Texas, Oklahoma, Arkansas, Missouri, Illinois, Kentucky, Indiana, Ohio, Pennsylvania, New York, Vermont, New Hampshire and Maine។
ទន្ទឹមគ្នានេះផងដែរ បើតាមអ្នកផលិតមាតិកាដ៏ល្បីនៅកម្ពុជា លោក Rick Kh ដែលកំពុងតែរស់នៅលើទឹកដីសហរដ្ឋអាមេរិក ថ្មីៗនេះក៏បានចែករំលែកពីហេតុផលមួយចំនួនថា លោកមិនទៅមើល ឬ ថតព្រឹត្តិការណ៍សូរ្យគ្រាសនៅអាមេរិកឱ្យអ្នកគាំទ្រនៅខ្មែរបានឃើញឡើយ ដោយផ្អែកលើហេតុផលទាំងបែបវិទ្យាសាស្ត្រ និង បែបជំនឿ ខណៈមានអ្នកគាំទ្រមួយចំនួនធំចង់ឱ្យលោកថតព្រឹត្តិការណ៍សូរ្យគ្រាសនោះផ្សព្វផ្សាយ។
អ្នកផលិតមាតិកាដែលមានអ្នកចូលចិត្តទស្សនាច្រើនរូបនេះ បានពន្យល់ជាលក្ខណៈវិទ្យាសាស្ត្រថា ជាទូទៅបើមានសូរ្យគ្រាស គឺគេមិនឱ្យដើរចេញក្រៅផ្ទះផ្ដេសផ្ដាសឡើយ ត្រូវពាក់វ៉ែនតា កុំបើកបរតាមផ្លូវ ខ្លាចពេលងងឹតបុកគ្នា និង ពន្លឺអាចជះខ្លាំងបណ្ដាលឱ្យខូចភ្នែក ជាដើម។
បើតាមបែបអបិយជំនឿបែបអេហ្ស៊ីប និង អាមេរិកវិញ លោក Rick Kh ក៏បានបញ្ជាក់ដែរថា តាមរយៈជំនឿគឺគេមិនឱ្យទៅមើលសូរ្យគ្រាសនោះទេ ដោយសារតែសូរ្យគ្រាស ១០០ ឆ្នាំមានម្ដងនេះ គឺឥទ្ធិពលរបស់វាគួរឱ្យខ្លាច ភាគច្រើនគេបាចអំបិលជុំវិញផ្ទះ ហើយគេមិនទៅមើលឡើយ។ ក្នុងពេលសូរ្យគ្រាសនោះដែរ Rich kh បាននិយាយទៀតថា ត្បូង ឬក៏គ្រីសស្តាល់នានាដែលមានក្នុងផ្ទះ ពេលមានព្រឹត្តិការណ៍នេះ អាចនាំឱ្យត្បូងឆ្លកពណ៌ទៀតផង។
ចំពោះហេតុផលទី ៣ ដែល Rick KH មិនទៅមើលសូរ្យគ្រាស និង មិនថតបង្ហាញឱ្យបងប្អូនខ្មែរមើល នោះគឺដោយសារតែលោកមានអារម្មណ៍ថាវាជាឥទ្ធិពលមួយដែលមិនល្អ និង ចង់ចែករំលែកតែអ្វីដែលល្អៗទៅកាន់អ្នកដែលទស្សនាវីដេអូរបស់លោក៕