មានគម្រោងទៅណាអ្នកអើយ? ក្រសួងទើបចេញសេចក្ដីជូនដំណឹងមុននេះ ពីថ្ងៃឈប់ចូលឆ្នាំខ្មែររយៈពេល ៤ ថ្ងៃពេញ
នៅរសៀលថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤ នេះ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការអនុវត្តការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ គ.ស. ២០២៤ ខាងមុខនេះ។
តាមរយៈការប្រកាស កម្មករនិយោជិតទាំងអស់ នឹងបានឈប់សម្រាកដោយមានប្រាក់ឈ្នួល នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ ក្នុងរយៈពេល ០៤ ថ្ងៃ គឺនៅថ្ងៃទី ១៣-១៤-១៥ និងថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤។
តាមការបញ្ជាក់របស់ក្រសួងការងារ ក៏បានឱ្យដឹងផងដែរថា ចំពោះគ្រឹះស្ថាន សហគ្រាស ទាំងឡាយណា ដែលមានចរិតលក្ខណៈសកលមិនអាចបញ្ឈប់សកម្មភាពបាន ហើយការឈប់សម្រាកក្នុងថ្ងៃតែមួយនាំឱ្យខូចខាតប្រយោជន៍ក្រុមហ៊ុន សហគ្រាស នោះម្ចាស់រោងចក្រសហគ្រាស អាចស្នើឱ្យកម្មករ និយោជិតឈប់សម្រាកផ្លាស់ប្ដូរវេនគ្នា៕
សូមអានសេចក្ដីជូនដំណឹងនៅខាងក្រោមនេះ ដើម្បីលម្អិតបន្ថែម ៖