(វីដេអូ) លុយស្ទើរអីត្រឹមកំពតបាន ចាំសាំងហ្គាពួរតាមក្រោយ! សេះសមុទ្របាញ់ទឹក កំពុងរំលេចសម្រស់នៅខេត្តកំពត ស្អាតខ្លាំងណាស់
រូបចម្លាក់សេះសមុទ្របាញ់ទឹក គឺជាសមិទ្ធផលថ្មីមួយទៀត បានលេចរួចរាងយ៉ាងស្រស់ស្អាតទាក់ទាញស្ថិតក្នុងខេត្តកំពត ដែលកំពុងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តមួយនេះផ្ទាល់ នាំគ្នាចាប់អារម្មណ៍អមជាមួយពាក្យកោតសរសើរពេញៗមាត់។
ពិតណាស់ រូបចម្លាក់សេះសមុទ្របាញ់ទឹកនេះ គឺស្ថិតនៅទីតាំងដងព្រែក ក្នុងទីរួមខេត្តកំពតតែម្ដង ដែលទីតាំងនេះ គឺជាកន្លែងដែលមានទេសភាពស្អាតស្រស់ស្រាយ អាចមើលព្រះអាទិត្យរះបានយ៉ាងស្រស់ស្អាត ជាពិសេសសម្រាប់ទិដ្ឋភាពពេលល្ងាចវិញ គឺស្ដែងឱ្យឃើញពីទេសភាពថ្ងៃលិច មានទឹកព្រែក មានភ្នំព្រៃព្រឹក្សា ខ្យល់អាកាសល្អបរិសុទ្ធ ទាក់ទាញមនុស្សម្នាឱ្យទៅអង្គុយលេងច្រើនពាសពេញ៕
រូបភាព៖ Bie Sounsocheat