ចែកគ្នាដឹងយកតែបុណ្យទៅ! មេឃក្តៅបើអត់ស្លៀកខោក្នុង អាចជួបបញ្ហា ៥ យ៉ាងស្មានមិនដល់
អាកាសធាតុក្តៅ រាងកាយមនុស្សយើងងាយប្រឈមបញ្ហាច្រើនប៉ះពាល់ទាំងអារម្មណ៍ និង សុខភាព។ ជាក់ស្តែង សូម្បីការមិនស្លៀកខោក្នុងក៏អាចបង្កផលប៉ះពាល់ផ្សេងៗស្ទើរមិននឹកស្មានដល់ផងដែរ។ ដូចនេះបើអ្នកមិនស្លៀកខោក្នុង វានឹងមានបញ្ហា ៥ យ៉ាងកើតឡើងដូចជា៖
១. បែកញើសច្រើន និង មិនស្រណុកខ្លួន
គ្មានខោក្នុង វាមិនបានស្រូបញើស និង សំណើម ដែលហូរចេញពីស្បែកឡើយ។ វានឹងធ្វើឱ្យយើងកើតអារម្មណ៍មិនសូវស្រណុក បាត់បង់ទំនុកចិត្ត បែកញើសកាន់តែច្រើន ជាពិសេសអ្នកស្លៀកខោពណ៌អាចនឹងឃើញញើសជោគច្បាស់ៗនៅត្រង់តំបន់សម្ងាត់។
២. កើតរមាស់ និង រលាក
ការកកិតស្បែកនឹងសម្លៀកបំពាក់ ជាពិសេសនៅតំបន់ផ្អឹបសាច់អាចបង្កជារលាក ឡើងក្រហម រោលរមាស់។ បញ្ហានេះវាកើតឡើងពីកម្តៅខាងក្រៅផង និង កម្តៅមនុស្សផង។
៣. ធុំក្លិន និង បង្កបាត់តេរី
ការបែកញើសនៅតំបន់សម្ងាត់បានផ្តល់ជាឱកាសដល់បាក់តេរីលូតលាស់លឿនបំផុត ដែលជាករណីបង្កទៅជាក្លិនមិនល្អកើតឡើង។ បើមិនស្លៀកខោក្នុង ហើយប្រឈមនឹងអាកាសធាតុក្តៅទៀតនោះ ច្បាស់ណាស់សឹងថាក្លិននឹងកើនឡើងភាយចេញមកក្រៅ។
៤. ងាយឆ្លងមេរោគពីខាងក្រៅ
ខោក្នុងត្រូវបានធ្វើឡើងដើម្បីការពាររវាងរាងកាយ និង សម្លៀកបំពាក់ពីខាងក្រៅ វាជួយរក្សាអនាភ័យទប់ញើសដែលហូរចេញមកក្រៅ។ គ្មានខោក្នុងជារនាំងការពារ ពេលញើសហូរត្រង់តំបន់សម្ងាត់ វានឹងធ្វើឱ្យមេរោគងាយឆ្លងចូលបំផុត។
៥. មិនជួយការពារគ្រប់គ្រាន់
ខោក្នុងប្រភេទខ្លះធ្វើឡើងផ្តល់នូវការការពារដល់ប្រដាប់ភេទ ដែលមានអត្ថប្រយោជន៍ខ្ពស់នៅពេលធ្វើសកម្មភាពហាត់ប្រាណ ឬ ការដើរ និង ឈររយៈពេលយូរ។ ដូច្នេះ ដោយគ្មានខោក្នុងមកការពារ វាធ្វើឱ្យកើតអារម្មណ៍មិនស្រួល ឬ ធ្វើសកម្មភាពទាំងនោះមិនបានយូរ។ ជួនអាចបង្កហានិភ័យរបួសដល់ប្រដាប់ភេទទៀតផង។
ជារួមមក មិនថាស្លៀកខោក្នុង ឬ មិនស្លៀកខោក្នុងនៅរដូវក្តៅ វាគឺជាជម្រើសរបស់បុគ្គលម្នាក់ៗ។ កត្តាសំខាន់ អ្នកត្រូវយកចិត្តទុកដាក់អនាម័យ និង ថែទាំឱ្យបានមែនទែន ព្រោះវាមិនមែនជារឿងលេងសើចនោះទេ។ សម្រាប់អ្នកមិនស្លៀក ឬ មិនទម្លាប់ស្លៀកវិញ គួរយកចិត្តទុកដាក់ចម្បងទៅលើការអនាម័យជាប្រចាំ ទាំងរាងកាយ និង សម្លៀកបំពាក់ ហោចណាស់ក៏គួរស្លៀកខោជើងខ្លីពីក្នុងផងដែរ៕