នៅជាមួយគ្នារាល់ថ្ងៃ! ចង់ដឹងប្ដី ឬ ប្រពន្ធស្រឡាញ់យើងឬអត់ ប្រើតែវិធីនេះដឹងចម្លើយហើយ
កាលពីសម័យ «នំមិនធំជាងនាឡិ» មនុស្សប្រុសស្រីដែលធំពេញវ័យ ដល់អាយុត្រូវរៀបការ តាមប្រពៃណី ភាគច្រើនគឺសម្រេចទៅលើលោកមេបា ជាចាស់ទុំផ្សំផ្គុំឱ្យ តែមកដល់សម័យបច្ចុប្បន្ន កូនប្រុសស្រី មានសិទ្ធិជ្រើសរើសស្វាមីភរិយា ឬគេហៅថាគូអនាគតដោយខ្លួនឯង។
ដ្បិតថាបច្ចុប្បន្ន គូស្វាមីភរិយារៀបការដោយការពេញចិត្តទាំងសងខាង និង មិនមានការបង្ខិតបង្ខំក៏ពិតមែន ប៉ុន្ដែទំនៀមទម្លាប់ខ្មែរយើងតាំងពីបុរាណមក តែងជ្រើសរើសពេលាល្អដើម្បីរៀបចំថ្ងៃមង្គល ហើយក្រោយពេលរៀបការ តើគូស្វាមីភរិយារស់នៅជាមួយគ្នាមានសេចក្ដីចុះសម្រុង និង ស្រឡាញ់គ្នាដែរ ឬទេ? យើងតាមសៀវភៅមហាសង្ក្រាន្ត របស់ឯឧត្តម អ៊ឹម បុរិន្ទ បានកត់ត្រាពីតម្រាមើលមនុស្សគូស្វាមីភរិយាស្រឡាញ់គ្នា ឬទេ។
តម្រាមើលមនុស្សប្រុស និង ស្រីនៅជាមួយគ្នាមានសេចក្តីសុខ ឬទេ ឱ្យយកថ្ងៃកំណើតមនុស្សប្រុស និង មនុស្សស្រីបូកចូលគ្នាហើយគុណនឹង ៥ ហើយហារ (ចែក) និង ៧ ហើយទាយតាមសំណល់ ដូចខាងក្រោម ៖
សេស ១ មិនល្អមិនអាក្រក់
សេស ២ ផ្នែកខាងស្រីមិនសូវមានភាពស្មោះត្រង់
សេស ៣ មិនល្អមិនអាក្រក់
សេស ៤ វត្ថុបំណងប្រាថ្នា នឹងបានសម្រេច
សេស ៥,៦ ស្វាមីភរិយាស្រឡាញ់គ្នាល្អណាស់
សេស ០ ស្វាមីភរិយារមែងនឹងឈ្លោះវិវាទគ្នា៕