ធ្លាប់ឆ្ងល់អត់? ហេតុអ្វីបានជាបវរកញ្ញា ឱ្យតែពេលឈ្នះមកុដហើយតែងថតសម្ញែងលើគ្រែ ឥលូវមកដឹងមូលហេតុពិតនេះ
សឹងតែគ្រប់បវរកញ្ញា មិនថាជាតិ ឬ អន្តរជាតិ ឱ្យតែប្រកួតកម្មវិធីចប់ អ្នកឈ្នះជ័យលាភីតែងតែថតរូបនៅលើគ្រែបង្អួតរាង សម្ញែងមកុដ និង បង្ហាញពានរង្វាន់ផ្សេងៗ។ យ៉ាងណាមិញ នៅពីក្រោយការពេញនិយមថតរូបសម្ញែងលើគ្រែនេះ វាអាចមកពីកត្តាមួយចំនួនដូចជា ៖
១. បង្ហាញនិមិត្តសញ្ញាក្លាយជា Queen និង ការសម្រាក
ការថតរូបដាក់មកុដនៅគ្រែជានិមិត្តសញ្ញានៃអ្នកឈ្នះក្លាយជា Queen ឬ រាជិនីសម្រស់ ដែលបង្ហាញពីការទទួលបានជោគជ័យនៅក្នុងការប្រកួតរបស់ពួកគេ។ ចំណែកគ្រែគឺបង្ហាញពីការសម្រាក និងភាពកក់ក្តៅ បន្ទាប់ពីពួកគេបានខិតខំយ៉ាងស្វិតស្វាញស្ទើររកពេលសម្រាកគ្មាន។
២. ភ្ជាប់ភាពស្និទ្ធស្នាលជាមួយអ្នកគាំទ្រ
ការបង្ហោះរូបភាពលើគ្រែបង្ហាញមកុដ គឺជាការឆ្លើយតបទៅកាន់អ្នកគាំទ្រ ដែលពួកគេធ្វើបានជោគជ័យហើយ មិនឱ្យអ្នកគាំទ្រខកបំណងឡើយ។ ការធ្វើដូចនេះក៏អាចឱ្យម្ចាស់មកុដបានភ្ជាប់ទំនាក់ទំនងស្និទ្ធស្នាលជាមួយអ្នកគាំទ្រ តាមរយៈការ Like, comment និង Share ផងដែរ។
៣. បង្ហាញភាពលេចធ្លោ
មកុដមានលក្ខណៈប្រណីត ពេលថតដាក់នៅលើគ្រែដ៏ស្រទន់នឹងធ្វើឱ្យរូបភាពចេញមកមានភាពលេចធ្លោខ្លាំង។ វានឹងធ្វើឱ្យការថតរូបមើលទៅទាក់ទាញចំណាប់អារម្មណ៍ខ្លាំង ទាំងសម្រស់អ្នកឈ្នះ និង ពានរង្វាន់ដ៏មានតម្លៃ។
៤. ធ្វើឱ្យម្ចាស់មកុដកាន់តែមានឥទ្ធិពល
ជាទូទៅការថតបង្ហាញនៅលើបណ្តាញសង្គមគឺជាការចែកចាយដ៏ពេញនិយមមួយ ហើយវាក៏ជា Platform សម្រាប់អ្នកឈ្នះដើម្បីចែករំលែករូបភាពក្រៅឆាក និង ភាពជោគជ័យផ្ទាល់ខ្លួនរបស់ពួកគេទៅកាន់អ្នកដែលតែងតែតាមដានផងដែរ។
ជារួមមក ការដែលអ្នកឈ្នះបង្ហោះរូបភាពសម្ញែងមកុដនៅលើគ្រែ វាគឺជាការពេញនិយមជាសកលមួយ និង ជាវិថីនៃនិមិត្តសញ្ញាសម្រាប់អ្នកឈ្នះ ដើម្បីអបអរនូវជ័យជម្នះ និង ប្រកាសពីភាពជោគជ័យរបស់ពួកគេទៅកាន់ពិភពលោក៕