ម្ចាស់ផ្ទះគក់ទ្រូង! ស្រីស្អាតម្នាក់ជួលបន្ទប់គេនៅស្ទឹងមានជ័យ រស់នៅជាងកន្លះឆ្នាំ បើកទ្វារខ្វាកឃើញសំរាមញ៉ុក រកកន្លែងដេកគ្មាន
មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាផ្ទុះការភ្ញាក់ផ្អើល និង នឹកស្មានដល់បន្ទាប់ពីម្ចាស់បន្ទប់ជួលមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រស្ទឹងមានជ័យចាស់ ទល់មុខផ្សារស្ទឹងមានជ័យចាស់ បានបង្ហោះវីដេអូក្នុងបណ្ដាញសង្គម Tiktok បង្ហាញឱ្យដឹងថា យុវតីម្នាក់ដែលជាអ្នកជួលបន្ទប់របស់ខ្លួនរស់នៅក្នុងបន្ទប់ជួល ជាមួយសំរាមគរពេញបន្ទប់ គួរឱ្យភ្ញាក់ផ្អើល។
ករណីដែលកំពុងផ្ទុះការភ្ញាក់ផ្អើលនេះ ត្រូវបានបង្ហោះដោយគណនីម្ចាស់បន្ទប់ជួល មានឈ្មោះ ឌី ណា បានបង្ហោះវីដេអូនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៤ នេះ បង្ហាញពីទិដ្ឋភាពក្នុងបន្ទប់ជួលរបស់ខ្លួនដែលត្រូវបាន បានយុវតីម្នាក់ជួល រស់នៅបានជាងកន្លះឆ្នាំ បន្សល់នូវសម្រាប់ពេញបន្ទប់ មានដបទឹកសុទ្ធ និង កញ្ចប់ប្លាស្ទិកសំបកអាហារផ្សេងៗ គួរឱ្យញញើតក្នុងការរស់នៅ។
ចំពោះករណីនេះ ស្ត្រីដែលជាម្ចាស់បន្ទប់ជួល ក៏បានភ្ជាប់ជាមួយសារដូចច្នេះថា ៖ «បងប្អូនដែលមានបន្ទប់ជួល សូមប្រយ័ត្ន ក្មេងឥឡូវមិនថាប្រុស មិនថាស្រីទេ មិនសូវមានអនាម័យទេ។ ធ្លាប់តែឃើញវីដេអូស្រុកគេ ឥឡូវជួបផ្ទាល់»៕