ឆ្នាំថ្មីលាភធំចូល! អ្នកកើតក្នុងឆ្នាំទាំង ៤ នេះ បើចង់រៀបការនឹងរលូន បើអ្នកធ្វើការនឹងឡើងតំណែង
យោងតាមសៀវភៅមហាសង្ក្រាន្ត ឆ្នាំរោង ឆស័ក គ.ស ២០២៤ របស់ឧត្តម អ៊ឹម បុរិន្ទ អ្នកស្រាវជ្រាវវិជ្ជាហោរាសាស្រ្តខ្មែរ ចិន សកល បានទស្សន៍ទាយជោគជតារាសីប្រចាំឆ្នាំរោង ឆស័ក ដល់អ្នកកើតក្នុងឆ្នាំទាំង ៤ រួមមាន ម្សាញ់ មមី មមៃ និងវក ស្រដៀងៗទៅលើការរៀបការ ការឡើងតំណែង តែជោគជតាជាក់ស្ដែង ក៏អាស្រ័យទៅតាមអ្នកកើតក្នុងឆ្នាំទាំងនោះ ជាមនុស្សប្រុស ឬស្រីដែរ។
១. លោកអ្នកកើតឆ្នាំម្សាញ់
បើជាមនុស្សប្រុសទំនាយថា ៖
ឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែង ក្នុងឆ្នាំនេះជោគរាសីរបស់អ្នកល្អ ជាទីបំផុតបើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រេចផលយ៉ាងមែនពិតប៉ុន្តែថាអ្នកកុំផ្តេកផ្ដួល នឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេកនៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្នឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង។
បើជាមនុស្សស្រីទំនាយថា ៖
ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នក បានផលសម្រេចបំណងមែនពិត ប្រកបទៅដោយសេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទីអ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះ គឺចោរកម្ម និងអគ្គិភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្តាសាយ។
២. លោកអ្នកកើតឆ្នាំមមី
បើជាមនុស្សប្រុសទំនាយថា ៖
ក្នុងឆ្នាំនេះអ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួនមុខជាបានសម្រេចដូចសេចក្តីប្រាថ្នា ជួបលាភផលយ៉ាងនឹកស្មានមិនដល់ តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្សាចំពោះលទ្ធផលល្អរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំខ្លាចឱ្យសោះព្រោះមានអ្នករង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹងខាងមុខនៃការ ដូចពោលនេះ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ណាមួយមកលួងបញ្ចុះបញ្ចូល បញ្ចោរលើកជើងអ្នកឱ្យចូលរួមការងារជាមួយគេ ទោះការងារនោះមានសភាពយ៉ាងណាក៏ដោយសុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេក្រែងភ្លោះចង្កេះគ្រេចឆ្អឹងខ្នង។
បើជាមនុស្សស្រីទំនាយថា ៖
ក្នុងឆ្នាំនេះ អ្នកតែងតែកែកុនប្រើសេចក្ដីពិនិត្យពិច្ឆ័យឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នក ដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេអ្នកកុំសង្ឃឹមឡើយថានឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះ ពុំនោះនឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារមានភ័យព្រួយឈឺ ថ្កាត់ ឬមានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅដ្ឋាន ជតារាសីអ្នកក្នុងឆ្នាំនេះ ពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្តីស្និទ្ធស្នាលរបស់លោក អ្នកនឹងផ្តល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះអ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្នោត និងសេចក្តីអង់អាច ឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទាំងនេះទៅខ្លះ។
៣. លោកអ្នកកើតឆ្នាំមមែ
បើជាមនុស្សប្រុសទំនាយថា ៖
ក្នុងឆ្នាំនេះ អ្នកតែងតែកែកុនប្រើសេចក្ដីពិនិត្យពិច្ឆ័យឱ្យល្អិតល្អន់បន្តិច សូម្បីតែអ្នកដែលធ្លាប់រាប់រកអ្នកយ៉ាងណា ឬអ្នកធ្វើការងាររួមនឹងគេ អ្នកកុំសង្ឃឹមឡើយថានឹងបានកម្រៃផលពីវង់ការបែបនោះឱ្យសោះពុំនោះនឹងបណ្ដាលហេតុពីក្នុងក្រុមគ្រួសារមានភ័យព្រួយឈឺថ្កាត់ ឬក៏មានរឿងទំនាស់ពីមនុស្សបម្រើការក្នុងលំនៅដ្ឋាន ជតារាសីអ្នកក្នុងឆ្នាំនេះពុំប្រសើរទេ ជាគ្រោះកម្មកាចសាហាវណាស់ការងារប្រចាំជីវិតរបស់អ្នក ឬសេចក្ដីស្និទ្ធស្នាលរបស់លោកអ្នកនឹងផ្តល់ផលជាអសារឥតការដល់អ្នកវិញ បើអ្នកចង់បន្ធូរបន្ថយការអាប់បែបនេះ អ្នកត្រូវខំខ្នះខ្នែងដោយប្រើសេចក្តីឆ្លៀវឆ្លាត និងសេចក្តីអង់អាច ឱ្យគ្រប់កម្លាំង ទើបអ្នកបានប្រាសចាកវិបត្តិទាំងនោះទៅខ្លះ។
បើជាមនុស្សស្រីទំនាយថា ៖
ក្នុងឆ្នាំនេះអ្នកនឹងបានមុខការងារធ្វើជាពិតប្រាកដ បើសិនជាការរៀបចំមង្គលការផ្ទាល់ខ្លួន មុខជាបានសម្រេចដូចសេចក្តីប្រាថ្នាជួបលាភផលយ៉ាងបន្ទាន់តែបើទោះទៅជាយ៉ាងនោះក៏ដោយ ក៏គង់តែនៅមានមនុស្សឫស្សាចំពោះលទ្ធផលរបស់អ្នកជានិច្ច នៅក្នុងរឿងនេះអ្នកកុំខ្លាចឱ្យសោះ ព្រោះមានគេរង់ចាំជួយឈឺឆ្អាលអ្នកពេញទំហឹង ខាងមុខនៃការដូច ពោលនេះ ចូរអ្នកប្រយ័ត្នមនុស្សមានទុក្ខទោសគ្របសង្កត់ ណាមួយមកបញ្ចុះបញ្ចូលបញ្ចោរលើកជើងអ្នកឱ្យចូលរួមការងារជាមួយគេទោះការងារនោះមានសភាពយ៉ាងណាក៏ដោយសុទ្ធតែមិនបរិសុទ្ធទាំងអស់។ ហើយមិនគួរលីសែងរែកពុនលើកដាក់របស់ធ្ងន់ហួសពេកទេ ក្រែងប៉ោះ ចង្កេះគេចឆ្អឹងខ្នង។
៤. លោកអ្នកកើតឆ្នាំវក
បើជាមនុស្សប្រុសទំនាយថា ៖
ក្នុងឆ្នាំនេះ ការរៀបមង្គលការរបស់អ្នកបានផលសម្រេចបំណងមែនពិតប្រកបទៅដោយសេចក្តីសុខ ប៉ុន្តែអ្នកនៅមានទំនាស់នឹងមេបារបស់អ្នកបន្តិចបន្តួច រួចពីហេតុភេទបែបនេះទៅនឹងបានល្អឡើងវិញ បើអ្នកធ្វើការងារកាន់មុខតំណែងមានមុខនាទីអ្នកត្រូវបានឡើងតំណែងនាទីបន្ថែមជាមិនខាន ការដែលអ្នកត្រូវប្រុងប្រយ័ត្នជាទីបំផុតនោះ គឺចោរកម្ម និងអគ្គិភ័យបំផ្លាញ បើសិនជាមានជំងឺច្រើនតែផ្តាសាយ។
បើជាមនុស្សស្រីទំនាយថា ៖
ឆ្នាំនេះជាឆ្នាំដែលលោកអ្នកមានសេចក្តីសុខសម្រាន្តយ៉ាងលើសលុប ហើយបានគាប់ចិត្តគ្រប់យ៉ាង មានគេនាំកំណល់រង្វាន់មកឱ្យដល់ទីកន្លែងក្នុងឆ្នាំនេះ ជោគរាសីរបស់អ្នកល្អជាទីបំផុត បើអ្នកមានបំណងធ្វើអ្វីមុខជាបានសម្រេចផលយ៉ាងមែនពិត។ ប៉ុន្តែថាអ្នកកុំផ្ដេកផ្ដួលនឹងការជួយឈឺឆ្អាលពីគេឯទៀតខ្លាំងពេកនៅក្នុងរឿងរាប់អានស្រឡាញ់ទុកចិត្ត គួរតែប្រយ័ត្ន ឱ្យមែនទែន ហើយខំស្ទាបស្ទង់បន្តិចផង បើសិនជាវៀរមិនផុត។ នៅក្នុងបន្ទុកក្រុមគ្រួសារមានសេចក្តីសុខយ៉ាងក្រៃលែង៕