![កូនខ្មែរគួរដឹង! ស្អែក និង ខានស្អែក នៅសៀមរាបមានពិធីដង្ហែរូបសម្ដេចព្រះសង្ឃរាជ ជួន ណាត ដើម្បីរំឭកព្រះឧបការគុណព្រះអង្គ](https://www.popular.com.kh/wp-content/uploads/2024/04/FEATURE68977.jpg)
កូនខ្មែរគួរដឹង! ស្អែក និង ខានស្អែក នៅសៀមរាបមានពិធីដង្ហែរូបសម្ដេចព្រះសង្ឃរាជ ជួន ណាត ដើម្បីរំឭកព្រះឧបការគុណព្រះអង្គ
តាមរយៈផេក វត្តរាជបូព៌ ខេត្តសៀមរាប នាពេលថ្មីៗនេះ បានអនុមោទនាជូនដំណឹង អំពីទិវាបុណ្យរំឭកព្រះឧបការគុណ សម្ដេចព្រះសង្ឃរាជ ជោតញ្ញាណោ ជូន ណាត និង ក្រុមជំនុំព្រះត្រៃបិដកខ្មែរលើកទី ១៣ ដែលកម្មវិធីបុណ្យប្រារព្ធឡើងនៅ ថ្ងៃពុធ ១០ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ ប្រារព្ធនៅ វត្តរាជបូណ៌ ក្រុងសៀមរាប។
ទន្ទឹមគ្នានេះ បើតាមការឱ្យដឹងពី យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានបញ្ជាក់ នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២៤ នេះ ឱ្យបានដឹងថា នៅក្នុងក្រុងសៀមរាប នឹងមានរៀបចំពិធីបុណ្យរំឭក ព្រះឧបការគុណ សម្តេចព្រះសង្ឃរាជ ជោតញ្ញាណោ ជួន ណាត និង ក្រុមជំនុំព្រះត្រៃបិដកខ្មែរ លើកទី ១៣ ក្នុងវត្តរាជបូណ៌ និង ដង្ហែរនៅតាមដងផ្លូវមួយចំនួនក្នុងក្រុងសៀមរាប នាថ្ងៃទី ៣-៤ ខែមេសា ឆ្នាំ ២០២៤ ខាងមុខនេះ។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជ្រាបជាព័ត៌មាន និង អញ្ជើញចូលរួមឱ្យបានច្រើនកុះករ៕