![តស់! ឈប់វែកញែកទៅ ពាក្យ «តាសក់» និង «ត្រសក់» គឺតែមួយ មានក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត ប្រើមួយណាក៏បាន](https://www.popular.com.kh/wp-content/uploads/2024/04/SR3-1.jpg)
តស់! ឈប់វែកញែកទៅ ពាក្យ «តាសក់» និង «ត្រសក់» គឺតែមួយ មានក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត ប្រើមួយណាក៏បាន
មួយរយៈក្រោយមកនេះ យើងសង្កេតឃើញមានមហាជននៅតាមបណ្តាញសង្គមជាច្រើន កំពុងផ្ទុះការវែកញែកខ្វែងគំនិតគ្នា ទៅលើការប្រើពាក្យថា «ត្រសក់» និង «តាសក់»។ ក្នុងនោះ មានអ្នកយល់ឃើញថាការប្រើពាក្យ «ត្រសក់» ជាការត្រឹមត្រូវ ឯអ្នកខ្លះទៀតក៏យល់ថាពាក្យ «តាសក់» ទេ ដែលត្រឹមត្រឹមជាង។
យ៉ាងណាមិញ ក្រោមការវែកញែកនេះ «ប្រជាប្រិយ» សូមចូលខ្លួនមកជួយពន្យល់បកស្រាយ ដោយផ្អែកលើវចនានុក្រមសម្តេចសង្ឃ ជួន ណាត ដែលជាវចននានុក្រមគោលរបស់ជាតិយើងមកជាសម្អាងផងដែរ។ ជាការពិត នៅក្នុងវចនានុក្រមសម្តេចសង្ឃ ជួន ណាត គឺមានពាក្យថា «តាសក់ ឬ ត្រសក់» នេះ ដោយលោកបានចាត់ន័យ និង ចែកដាក់ថ្នាក់ពាក្យឱ្យថែមទៀតផង។ ពាក្យថា «តាសក់ ឬ ត្រសក់នេះ គឺមានថ្នាក់ពាក្យជានាម និង មានន័យថាជាឈ្មោះវល្លិ៍ដំណាំមានផ្លែជាអាហារ; តាសក់មានច្រើនប្រភេទ គឺ តាសក់ស្រូវ តាសក់ផ្អរ។ ល ។
ជាក់ស្តែង បើតាមវចនានុក្រម ពាក្យថា «តាសក់» និង «ត្រសក់» អាចប្រើប្រាស់បានទាំងពីរ ពុំមានទាស់ខុសនោះទេ ពោលគឺយើងអាចប្រើទាំងពីរ ឬក៏មួយណាក៏បានទៅតាមការទម្លាប់ក្នុងការនិយាយ ឬ សរសេរផ្ទាល់ខ្លួននោះឯង៕