លេងសើចឥតគិត! សុខៗទៅយកម៉ាស៊ីនផ្លុំញ៉ុកគូទមិត្ត ហើយបាញ់ខ្យល់លេង មានអីផ្ទុះពោះវៀនមិត្តស្លា-.ប់ភ្លាមៗ
បុរសជនជាតិឥណ្ឌាម្នាក់បានផ្ទុះពោះវៀនធំស្លាប់ ក្រោយមិត្តភក្តិរបស់កែនាំគ្នាលេងសើចដោយយកម៉ាស៊ីនផ្លុំសម្ងួតយានយន្ត យកទៅញ៉ុកចូលរន្ធគូទរួចបាញ់បញ្ចូលខ្យល់។ នេះបើតាមការបញ្ជាក់ពីខាងប៉ូលិស។
តាមការរៀបរាប់របស់ប៉ូលិសបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ Yogish អាយុ ២៤ ឆ្នាំ បានស្លាប់ ក្រោយមិត្តភក្តិរបស់លោកម្នាក់ឈ្មោះ Murali អាយុ ២៥ ឆ្នាំ ញ៉ុកម៉ាស៊ីនផ្លុំចូលរន្ធគូទរួចបាញ់បញ្ចូលខ្យល់ ទុកជាការលេងសើច។ ហេតុការណ៍នេះដែរ បានកើតឡើងកាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ នាតំបន់ Sampigehalli ក្រុង Bangaluru អំឡុងពេលដែល Yogish ទៅលេងមិត្តភក្តិ Murali នៅកន្លែងធ្វើការ CNS bike Service Centre។
ថ្លែងប្រាប់សារព័ត៌មាន News18 ប៉ូលិសបានរៀបរាប់ទៀតថា Yogish បានទៅទីនោះ បំណងលេងមិត្តភក្តិផង និង យកម៉ូតូទៅលាងផង ហើយក្រោយម៉ូតូលាងសម្អាតរួចរាល់ ពួកគេទាំងពីរក៏បាននាំគ្នាលេងជាមួយម៉ាស៊ីនផ្លុំសម្ងួតយានយន្ត។ ដំបូង Murali យកម៉ស៊ីននោះទៅផ្លុំលេងលើមុខរបស់ Yogish បន្ទាប់មកក៏ផ្លុំលេងត្រង់ខ្លួន និង ចុងក្រោយក៏យកទៅញ៉ុកចូលរន្ធគូទ។ ពេលនោះហើយ ពេលដែលខ្យល់ចាប់ផ្ដើមចូលក្នុងខ្លួន Yogish ពោះរបស់គេក៏ចាប់ផ្ដើមប៉ោង ហើយក៏ដួលសន្លប់បាត់មាត់បាត់កតែម្ដង។
ក្រោយឃើញមិត្តភក្តិដួលសន្លប់បាត់បែបនេះ Murali ក៏បាននាំ Yogish ទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែទោះគ្រូពេទ្យព្យាយាមសង្គ្រោះយ៉ាងណា ក៏ Yogish នៅតែមិនអាចសង្គ្រោះបាន និង ត្រូវបានប្រកាសថាស្លាប់នៅក្នុងពេទ្យនៅព្រឹកថ្ងៃបន្ទាប់។ Murali ត្រូវបានប៉ូលិសឃាត់ខ្លួន និង កំពុងរង់ចាំការកាត់ទោសទៅតាមច្បាប់ក្នុងប្រទេស៕