(វីដេអូ) វីដេអូស្ដែងៗពីកាមេរ៉ាសុវត្ថិភាព ថតជាប់សកម្មភាពរថភ្លើងបុកឡានក្រុង នៅស្រុកក្រគរ ខេត្តពោធិ៍សាត់
នៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៤ នេះ មានករណីរថភ្លើងបុកឡានក្រុងដែលបានបើកកាត់ផ្លូវរថភ្លើង ស្ថិតក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ត្រង់ចំណុចផ្លូវទៅទឹកធ្លាក់ច្រកល្អៀង នៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ទាក់ទិនទៅនឹងហេតុការណ៍ដ៏រន្ធត់នេះ តាមរយៈផេកមួយដែលមានឈ្មោះ Funny in 1 Minute បានបង្ហាញពីវីដេអូស្ដែងៗ ថតជាប់ដោយកាមេរ៉ាសុវត្ថិភាព បង្ហាញពីសកម្មភាពរថភ្លើងកំពុងបើកទៅមុខ ស្រាប់តែមានឡាន់ក្រុងបើកកាត់ ក៏បណ្ដាលឱ្យបុកគ្នា ឮសំឡេងយ៉ាងខ្លាំងតែម្ដង។
គួរឱ្យដឹងផងដែរថា បើតាមប្រភពប្រជាពលរដ្ឋ បានបញ្ជាក់ឱ្យដឹងថា ទីតាំងខាងលើពុំមានបារ៉ាស់នោះឡើយ ហើយគួរតែមានដាក់បារ៉ាស់ ដោយសារជាទីតាំងដែលសិស្សសាលាវិទ្យាល័យត្រូវឆ្លងកាត់ពេលម៉ោងសិស្សចេញ ហើយជាផ្លូវរមណីយដ្ឋានទៀត៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖