(វីដេអូ) ធ្លាប់មើលការវិភាគរបស់ អ្នកនាង កន្និដ្ឋា ច្រើន តើប្រភេទវីដេអូមួយណាដែលអ្នកពេញចិត្តខ្លាំង ហើយចង់ឃើញអ្នកនាងធ្វើបន្ត
បើនិយាយពី The Kanitha Show សឹងតែគ្រប់គ្នាអ្នកលេងបណ្តាញសង្គម ហោចណាស់ក៏ធ្លាប់បានទស្សនាវីដេអូណាមួយរបស់ផេកនេះផងដែរ។ អ្នកនាង កន្និដ្ឋា ត្រូវបានស្គាល់ថាជាម្ចាស់ផេកផ្ទាល់ និង តែងចេញមុខនិយាយផ្ទាល់ ដោយលើកពីប្រធានបទផ្សេងៗចែកនូវចំណេះដឹង ព័ត៌មានថ្មីៗជុំវិញពិភពលោក ជាពិសេសការវិភាគវែកញែកបញ្ហាសង្គម ដែលធ្វើឱ្យគ្រប់គ្នាភ្លឺភ្នែកជាមួយភស្តុតាងស្តែងៗ។
តាមរយៈវីដេអូកន្លងមក អ្នកនាងចូលចិត្តលើកពីបញ្ហានានាដែលមានប្រយោជន៍ចំពោះសង្គមជាតិ និង ប្រទេសជាតិ។ អ្នកនាងលើកឡើងពីតថភាពពិត និង ស្តែងៗ អមដោយរូបភាព វីដេអូ និង ឯកសារច្បាស់លាស់នៅពេលនិយាយវិភាគអំពីបញ្ហា ឬ បុគ្គលណាមួយ។ ទន្ទឹមនឹងការវែកញែកដល់ឫសគល់ អ្នកនាងក៏តែងផ្តល់ជាសារ ជាមតិ និង ការរកដំណោះស្រាយសមហេតុផលផងដែរ ដែលធ្វើឱ្យមហាជនជាច្រើនជក់ចិត្តចង់តាមដានវីដេអូរបស់អ្នកនាងមិនដែលដាច់ឡើយ។
រាល់វីដេអូរបស់អ្នកនាង កន្និដ្ឋា មិនថាតែប្រធានបទចែករំលែកចំណេះដឹង ព័ត៌មានជុំវិញពិភពលោក ឬ វីដេអូបែបវែកញែកបញ្ហាក្នុងសង្គមនោះទេ គឺតែងតែមានអ្នកចុចតាមដានមើលច្រើន ទៅតាមចំណង់ចំណូលចិត្តរបស់ពួកគេ។ ខាងក្រោមនេះ ជាបណ្ដាវីដេអូមួយចំនួនតាមប្រធានបទផ្សេងៗគ្នា តើប្រិយមិត្តពេញចិត្តវីដេអូប្រភេទណាដែរ?