ស្ដែងៗ! ជាយក្រុងហាណូយ ប្រទេសវៀតណាម ជួបគ្រោះរញ្ជួយដី ៤.០ រ៉ិចទ័រ ផ្អើលឆោឡោទាំងមនុស្ស និង សត្វ
កាលពីព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ នេះ មនុស្សជាច្រើននៅជាយក្រុងហាណូយ ប្រទេសវៀតណាម បាននាំគ្នាផ្អើលឆោឡោខ្លាំង ក្រោយពួកគេបានជួបប្រទះគ្រោះរញ្ជួយដីកម្រិត ៤.០ រ៉ិចទ័រ ក្នុងរយៈពេលប៉ុន្មានវិនាទី។
បើតាមវិទ្យាស្ថានភូគព្ភសាស្ត្រ បានឱ្យដឹងថា គ្រោះរញ្ជួយដីនោះដែរ បានកើតឡើងនៅវេលាម៉ោង ៨ និង ០៥ នាទីព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៤ នេះ ក្នុងជម្រៅប្រមាណ ១៦ គីឡូម៉ែត្រ នាភូមិ Bot Xuyen ស្រុក My Duc ជាយក្រុងហាណូយ ប្រទេសវៀតណាម។ តាមការបញ្ជាក់ពីលោកមេភូមិ បានឱ្យដឹងថា ការរញ្ជួយដីនេះដែរ កើតមានឡើងត្រឹមប្រមាណ ៥ វិនាទីប៉ុណ្ណោះ ដោយមិនមានបង្កជាការខូចខាតអ្វីនោះឡើយ។
បើតាមសាក្សីម្នាក់ រស់នៅក្នុងភូមិបានរៀបរាប់ហេតុការណ៍ថា រូបគាត់កំពុងតែបោកខោអាវក្នុងផ្ទះ ស្រាប់តែភ្លាមៗផ្ទះក៏រង្គើ ធ្វើឱ្យរូបគាត់ភ័យជាខ្លាំង ព្រោះនេះជាលើកទីមួយហើយ ដែលគាត់ជួបហេតុការណ៍បែបនេះ។ ភ្លាមៗ គាត់បានរត់ចេញទៅក្រៅផ្ទះដែរ តែក៏ត្រឡប់ចូលក្នុងផ្ទះជាធម្មតវិញនៅមួយម៉ោងក្រោយ៕ ទស្សនាវីដេអូនៅទីនេះ