ស្រស់ស្អាតណាស់! មកដល់កម្ពុជាភ្លាម ម៉ូនីកា ដឹកដៃស្វាមីអាល្លឺម៉ង់ទៅផ្តិតរូបភាពនៅប្រាសាទអង្គរភ្លែត
ប្រិយមិត្តច្បាស់ជាដឹងរួចមកហើយ ពីវីស័យផលិតមាតិកានៅក្នុងប្រទេសកម្ពុជាយើង ដែលកំពុងក្លាយជាអាជីពការងាមួយ ដែលពេញនិយម និង ទទួលបានការគាំទ្រពីសំណាក់មហាជនដែលប្រើប្រាស់បណ្ដាយសង្គមទាំង ហ្វេសប៊ុក និង TikTok ក្នុងចំណោមនោះដែរ អ្នកផលិតមាតិកាមួយរូបកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ អ្នកនាង ឡុង ម៉ូនីកា។
សម្រាប់ អ្នកនាង ឡុង ម៉ូនីកា គឺជាអ្នកផលិតមាតិកាមួយរូបដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើន តាមរយៈវីដេអូចម្អិនម្ហូបរបស់អ្នកនាង។ ជាពិសេសសកម្មភាពចម្អិនម្ហូបរបស់អ្នកផលិតមាតិការូបនេះ ជាមួយនឹងស្វាមីដែលជាជនជាតិអាល្លឺម៉ង់ ដែលរូបលោកតែងជួយភរិយាក្នុងការធ្វើម្ហូបផងដែរ។
យ៉ាងណាមិញ ថ្មីៗនេះ ឡុង ម៉ូនីកា និង ស្វាមី គឺលោក Michael បានធ្វើដំណើតមកកាន់មាតុប្រទេសវិញហើយ ដោយក្នុងនោះគេឃើញថា អ្នកផលិតមាតិកាធ្វើម្ហូបរូបនេះ ក៏បានដឹងដៃស្វាមីជនជាតិអាល្លឺម៉ង់ ទៅកាន់ដែនដីសុវណ្ណភូមិដ៏ស្រស់សោភា គឺប្រាសាទអង្គរវត្តផងដែរ។
ក្នុងនោះ គេបានឃើញអ្នកនាង ឡុង ម៉ូនីកា និង ស្វាមី បានផ្តិតយករូបភាពដ៏ស្រស់ត្រកាលលើទឹកដីអង្គរយ៉ាងស្រស់ស្អាត និង ទទួលបានការចាប់អារម្មណ៍ ចែករំលែកពីសំណាក់អ្នកគាំទ្រជាច្រើន៕
រូបភាព៖ Angkor Feel Photography