(វីដេអូ) ផ្ទុះសរសើរ! ជនបរទេសម្នាក់នៅអាមេរិក អង្គុយលេងភ្លេង ច្រៀងបទខ្មែរ «កុកហើរតែឯង» បានយ៉ាងពីរោះ
ថ្មីៗនេះ វីដេអូមួយដែលបង្ហាញឱ្យឃើញជនបរទេសម្នាក់ កំពុងអង្គុយលេងភ្លេង និង ច្រៀងបទខ្មែរយ៉ាងសប្បាយរីករាយ កំពុងតែទទួលបានការចាប់អារម្មណ៍ និង ផ្ទុះការចែករំលែកព្រោងព្រាតពាសពេញបណ្ដាញសង្គមហ្វេសប៊ុក។
វីដេអូនោះដែរ បានបង្ហោះឡើងដោយលោក Jay Chan ដែលត្រូវបានគេស្គាល់ថាជាសិល្បករខ្មែរមួយរូបរស់នៅលើទឹកដីសហរដ្ឋអាមេរិក ដោយលោកបានបង្ហាញពីសកម្មភាពមិត្តភក្តិលោកជាជនបរទេស តែមានភរិយាជាជនជាតិខ្មែរ អង្គុយលេងភ្លេងយ៉ាងរីករាយ ច្រៀងបទ «កុកហើរតែឯង» ជាភាសាខ្មែរយ៉ាងច្បាស់ៗ ពីរោះប្លែកអារម្មណ៍ម្យ៉ាង។
សកម្មភាពនៃជនបរទេស ដែលបង្ហាញពីក្ដីស្រឡាញ់ចំពោះទំនៀមទម្លាប់ ក៏ដូចជាបទចម្រៀងរបស់ខ្មែរយើងនេះដែរ បានធ្វើឱ្យមហាជនអ្នកលេងតាមបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បង្ហាញក្ដីស្រឡាញ់អរគុណ ក៏ដូចជាសរសើរដល់រូបលោក ដែលអាចចាំ និងច្រៀងបទខ្មែរបានយ់ាងល្អបែបនេះ៕