គ្មានអ្នកបំបាក់បាន! ហ្វាំងឡង់ បន្តជាប់ជាប្រទេសរីករាយជាងគេបំផុតលើលោក រយៈពេល ៧ ឆ្នាំជាប់គ្នា
បើតាមតារាងរបាយការណ៍ប្រចាំឆ្នាំនៃប្រទេសដែលរីករាយជាងគេលើលោក ដែលធ្វើឡើងដោយអង្គការសហប្រជាជាតិ ចេញផ្សាយកាលពីថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ បានបង្ហាញថា ប្រទេសហ្វាំងឡង់ គឺនៅតែរក្សាតំណែងជាប្រទេសរីករាយជាងគេបំផុត ក្នុងរយៈពេល ៧ ឆ្នាំជាប់គ្នា។
តាមតារាងបានបង្ហាញឱ្យឃើញថា ប្រទេសហ្វាំងឡង់ គឺស្ថិតនៅលេខរៀងទី ១ ដដែល ខណៈប្រទេសដាណឺម៉ាក អៀឡង់ និងស៊ុយអែត ឈរនៅពីក្រោយ។ យ៉ាងណាមិញ សម្រាប់ប្រទេសអាហ្វហ្គានីស្ថាន ដែលជាប្រទេសរងគ្រោះនឹងសង្គ្រាមឥតស្រាកស្រាន្ត ស្ថិតនៅបាតតារាងក្នុងចំណោមបណ្ដាប្រទេសទាំង ១៤៣។
ដោយឡែក សម្រាប់សហរដ្ឋអាមេរិក និង អាល្លឺម៉ង់វិញ បានធ្លាក់មកលេខរៀងទូ ២៣ និង ២៤ ដែលនេះគឺជាលើកដំបូងហើយ ក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ ដែលសហរដ្ឋអាមេរិក និង អាល្លឺម៉ង់ ធ្លាក់ចុះមកលេងរៀងខ្ទង់ ២០ នេះ។ ផ្ទុយទៅវិញ សម្រាប់ប្រទេស Costa Rica និង គុយវ៉ែត បានហក់ឡើងមកលើវិញ ស្ថិតនៅលេខរៀងទី ១២ និង ១៣៕