គន្លឹះទាំងនេះជួយកាត់បន្ថយក្មេងពីការរោលខោទឹកនោម
លោកប៉ាអ្នកម៉ាក់ជ្រាបទេថា ក្មេងងាយនឹងរោលជាមួយខោទឹកនោមក្នុងករណីដែលគាត់ស្លៀកខោទឹកនោមសើមយូរ ឫ ខោទឹកនោមដែលមិនសូវត្រូវបានផ្លាស់ប្ដូរ។ ក្មេងក៏អាចអាលែកហ្ស៊ីនឹងក្លិន ឬ ជាតិពណ៌ដែលមានក្នុងខោទឹកនោមដែរ។ ដើម្បីកាត់បន្ថយ និងការពារក្មេងពីការរោលខោទឹកនោម សូមប៉ាម៉ាក់រក្សាអនាម័យបរិវេណគូថក្មេងឱ្យស្អាត និង ស្ងួតជាប់ជានិច្ច។ ពិសេសអាណាព្យាបាលក៏អាច៖
• ឧស្សាហ៍ផ្លាស់ប្ដូរខោទឹកនោម ពេលមានសញ្ញាបញ្ជាក់ថាមានការសើម។
• សម្អាតបរិវេណស្បែកក្មេងជាមួយសាប៊ូ ឫ សម្ភារៈដែលសាកសមជាមួយស្បែកក្មេង។
• លាបគ្រីមការពារការរោល (ជាប្រភេទគ្រីមមានសារជាតិ zinc oxide)។
• រក្សាស្បែកក្មេងឱ្យមានខ្យល់ចេញចូល ដោយអាណាព្យាបាលគួរស្វែងរកពេលវេលាសមស្របណាមួយក្នុងការរក្សាស្បែកក្មេងឱ្យមានខ្យល់ចេញចូល និងស្ងួតល្អ។ អាណាព្យាបាលអាចដាក់ក្មេងលើកម្រាលដែលមិនជ្រាបទឹក ឫ កម្រាលដែលអាចបោកសម្អាតបានក្នុងរយៈពេលប្រមាណជា១០នាទី ដើម្បីឱ្យស្បែកក្មេងអាចមានពេលគ្រប់គ្រាន់ក្នុងការដកដង្ហើម។
• ដំឡើងទំហំខោទឹកនោម៖ ខោទឹកនោមរឹបពេក អាចធ្វើឱ្យសំណើមកាន់តែកៀកនឹងស្បែក។ ការដំឡើងទំហំខោទឹកនោមឱ្យស្របនឹងទម្ងន់ក្មេងអាចកាត់បន្ថយការរលាក និងការសើមលើស្បែកក្មេង។
ក្នុងករណីមិនធូរស្បើយ ឫ កាន់តែធ្ងន់ធ្ងរក្រុមគ្រូពេទ្យជំនាញអាចនឹងចេញវេជ្ជបញ្ជាឱ្យប្រើឱសថកម្ចាត់មេរោគបាក់តេរី ឬ មេរោគផ្សិត។ ការជ្រើសរើសខោទឹកនោមត្រឹមត្រូវគឺជួយសម្រួលច្រើនពីការរលាករោលដោយខោទឹកនោម។ ជាក់ស្តែងខោទឹកនោមក្មេង Bippi មានផ្ទៃខោទន់ ដែលកាត់បន្ថយការកកិតជាមួយស្បែកក្មេង។ ជាមួយនឹងបច្ចេកវិទ្យាពិសេសផ្ទៃស្រូប 3D ជួយការស្រូបទឹកនោមបានលឿនហើយផ្ទៃខោស្ងួតល្អមិនធ្វើអោយទឹកនោមនៅសើមជាប់នឹងគូថក្មេង មិនបណ្តាលអោយគូថក្មេងរោល។ មិនត្រឹមតែប៉ុណ្ណោះផ្ទៃខាងក្រៅរបស់ខោទឹកនោមក្មេង Bippi អាចបំភាយចំហាយក្តៅបាន 100% ធ្វើអោយគូថក្មេងត្រជាក់មិនហប់ ការពារគូថក្មេងមិនអោយរលាក។ ការគិតគូរពីគុណភាព និង សុវត្ថិភាពនេះហើយទើបខោទឹកនោម Bippi មិនមានបន្ថែមសារជាតិគីមី ក្លិន ក្លរីន ដែលជួយកាត់បន្ថយការរលាកស្បែក។