ឡុង ម៉ូនីកា អ្នកផលិតមាតិកាធ្វើម្ហូប កំពុងធ្វើឱ្យអ្នកទស្សនា ពេញចិត្តនូវស្នាដៃចម្អិនម្ហូបប្លែកៗរបស់នាង
ប្រិយមិត្តច្បាស់ជាដឹងរួចមកហើយ ពីវីស័យផលិតមាតិកានៅក្នុងប្រទេសកម្ពុជាយើង ដែលកំពុងក្លាយជាអាជីពការងាមួយ ដែលពេញនិយម និង ទទួលបានការគាំទ្រពីសំណាក់មហាជនដែលប្រើប្រាស់បណ្ដាយសង្គមទាំង ហ្វេសប៊ុក និង TikTok ក្នុងចំណោមនោះដែរ អ្នកផលិតមាតិកាមួយរូបកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ អ្នកនាង ឡុង ម៉ូនីកា។
សម្រាប់ អ្នកនាង ឡុង ម៉ូនីកា គឺជាអ្នកផលិតមាតិកាមួយរូបដែលរស់នៅក្នុងប្រទេសអាល្លឺម៉ង់ ហើយក៏ទទួលបានការគាំទ្រយ៉ាងច្រើន តាមរយៈវីដេអូចម្អិនម្ហូបរបស់អ្នកនាង។ ជាពិសេសសកម្មភាពចម្អិនម្ហូបរបស់អ្នកផលិតមាតិការូបនេះ ជាមួយនឹងស្វាមីដែលជាជនជាតិអាល្លឺម៉ង់ ដែលរូបលោកតែងជួយភរិយាក្នុងការធ្វើម្ហូបផងដែរ។
លើសពីនេះ មុខម្ហូបប្លែកៗចេញពីស្នាដៃរបស់ អ្នកនាង ឡុង ម៉ូនីកា ក៏ធ្វើឱ្យមហាជនអ្នកគាំទ្រឃើញហើយមិនសរសើរមិនបាន ថែមទាំងធ្វើឱ្យអ្នកទស្សានាចង់ធ្វើតាម មិនថាមុខម្ហូបបែបខ្មែរ ឬបរទេសទេ រួមទាំងរបៀបធ្វើនំ និង បង្អែមជាច្រើនទៀតផង៕