(វីដេអូ) មានន័យកាត់ថ្លៃពុំបាន! បុរសម្នាក់សំណូមពរកូនខ្មែរសូមថែរក្សារុក្ខជាតិវល្លិ៍ខ្លូត ចៀសវាងបាត់បង់នៅថ្ងៃណាមួយ
ដើមវល្លិ៍ខ្លូតអាចថាកូនខ្មែរយើងមួយចំនួនពុំសូវធ្លាប់បានឃើញ ឬ ស្គាល់ដឹងទូលំទូលាយអំពីរុក្ខជាតិមួយប្រភេទនេះទេ។ ដោយឡែក បើតាមអ្នកក្បាច់បុរាណបានរកឃើញថា ដូនតាខ្មែរយើងសម័យដើមបានចម្លងក្បាច់ផ្កាវល្លិ៍ខ្លូតនេះមកធ្វើជាគ្រឿងអលង្ការសម្រាប់ស្ត្រីរបាំអប្សរា ដែលមានភស្តុតាងលើជញ្ជាំងប្រាសាទអង្គរជាក់ស្ដែង។
ជាក់ស្ដែងថ្មីៗនេះ មានគណនី TikTok មួយបានលើកឡើងអំពីដើមវល្លិ៍ខ្លូត ក៏ដូចជាផ្កាវល្លិ៍ខ្លូតនេះ ដោយសំណូមពរឱ្យប្រជាជនខ្មែរសូមកុំលក់ផ្កានេះឱ្យទៅប្រទេសជិតខាង ដែលមានបំណងចង់ទិញយកទៅដាំក្នុងប្រទេសរបស់ពួគេ ព្រោះដើមវល្លិ៍ប្រភេទនេះមិនត្រឹមជាចំណែកនៅក្នុងអត្តសញ្ញាណជាតិខ្មែរប៉ុណ្ណោះទេ វាថែមទាំងមានអត្ថប្រយោជន៍ជាថ្នាំសង្កូវទៀតផង។
បុរសក្នុងវីដេអូ TikTok នេះ ក៏បាននិយាយបន្ថែមទៀតថា ៖ «ផ្កាខ្លូតគឺជាអត្តសញ្ញាណជាតិមួយដែលគួរតែរួមគ្នាថែរក្សា ព្រោះបើយើងលក់ឱ្យប្រទេសជិតខាង ១០០ ឆ្នាំនេះនៅជារបស់យើង តែ ១០០ ឆ្នាំក្រោយអាចក្លាយជារបស់គេក៏ថាបាន»៕