ចូលរួមរំលែកទុក្ខ! បុរសរស់នៅក្នុងសួតដែកជាង ៧០ ឆ្នាំ បានទទួលម.រ-ណភាពហើយនៅវ័យ ៧៨ ឆ្នាំ
ជាដំណឹងដ៏ក្រៀមក្រំមួយ ដោយលោក Paul Alexander ដែលមហាជនជាច្រើនស្គាល់ថា ជាបុរសតស៊ូបំផុតក្នុងជីវិត ចំណាយពេលជាង ៧ ទសវត្សរ៍ រស់នៅក្នុងសួតដែក បានទទួលមរណភាពហើយនៅវ័យ ៧៨ ឆ្នាំ។
ដំណឹងដ៏សោកសៅនេះដែរ ត្រូវបានប្រកាសដោយ GoFundMe ដោយឥលូវនេះនឹងឈប់ទទួលជំនួយបន្តទៀតហើយ។ បើតាមការប្រកាស បានរៀបរាប់ថា៖ «Paul Alexander ដែលជាបុរសរស់នៅក្នុងសួតដែក បានលាចាកពិភពលោកហើយកាលពីម្សិលមិញ ក្រោយតស៊ូព្យាយាមបន្តជីវិតរស់នៅនឹងធឹងមួយកន្លែងអស់រយៈពេលជាង ៧០ ឆ្នាំមកនេះ….»។
គួររំឭកថា លោក Paul Alexander ត្រូវរស់នៅក្នុងសួតដែក រយៈពេលជាង ៧០ ឆ្នាំ ក្រោយលោកកើតមានជំងឺ ប៉ូលីយ៉ូ (polio) រហូតពិការ ក្នុងឆ្នាំ ១៩៥២។ ជាក់ស្ដែង រូបលោកមិនអាចកំរើកក្បាល ក និង មាត់ បានឡើយ ហើយថែមទាំងសឹងនឹងអស់ជីវិតទៀត មុនពេលក្រុមគ្រូពេទ្យសម្រេចដាក់លោកនៅក្នុងសួតដែកនោះ៕