នៅថៃកំពុងផ្ទុះការវែកញែកសឹងពេញប្រទេស ក្រោយរូបភាព AI ព្រះសង្ឃមានស្នាមសាក់ឈរថើបមាត់គ្នា ត្រូវបានចែករំលែក
កាលពីពេលថ្មីៗកន្លងទៅរូបភាព AI ប៉ុន្មានសន្លឹក ដែលបានធ្វើឡើងដោយជនជាតិថៃ ត្រូវបានបង្ហោះចែកចាយពាសពេញបណ្ដាញសង្គមរហូតនាំឱ្យមានការជជែកវែកញែកព្រោងព្រាត ព្រោះរូបភាពនោះបានបង្ហាញឱ្យឃើញពីព្រះសង្ឃពីរអង្គបានថើបមាត់គ្នាក្នុងទីវត្តអារាម។
រូបភាពនោះត្រូវបានចែករំលែកឱ្យគ្នាពីមួយទៅមួយក្នុងអត្ថន័យលេងសើចពីសំណាក់យុវជនថៃមួយចំនួន។ ទន្ទឹមនឹងនោះ ក៏ផ្ទុះឡើងនៅការវិភាគវែកញែកថាជារឿងមិនសមរម្យផងដែរ ព្រោះរូបភាព AI ទាំងនោះ បានធ្វើឱ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា។
ជាការពិតណាស់ ការលេចឡើងនូវរូបភាពមិនសមទំនងរបស់ព្រះសង្ឃឈរថើបមាត់គ្នាក្នុងន័យស្នេហានេះ បានធ្វើឱ្យពុទ្ធសាសនិកថៃមួយចំនួនធំសម្ដែងការមិនពេញចិត្ត ព្រោះវាហាក់បានបន្ទាបតម្លៃព្រះសង្ឃក្នុងប្រទេស នាំឱ្យមានការយល់ច្រឡំ និង ខុសពីសីលធម៌សង្គម។ យ៉ាងណាមិញ ទន្ទឹមនឹងមានអ្នកមិនពេញចិត្ត ក្នុងនោះក៏មានអ្នកពេញចិត្តដោយចាត់ទុកថាត្រឹមជារឿងលេងសើច ដោយយល់ថារូបភាពនោះមិនមែនទិដ្ឋភាពពិតនោះទេ គ្រាន់តែជាការបង្កើតឡើងដោយបច្ចេកវិទ្យាទំនើបនាងសម័យបច្ចុប្បន្នប៉ុណ្ណោះ៕