ញាក់សាច់! មកដឹងតម្លៃនាឡិកាដៃប្រណីតកូនប្រុសមហាសេដ្ឋីឥណ្ឌាតែងពាក់ មួយគ្រឿងៗមិនក្រោមលានដុល្លារ
លោក Anant Ambani អាយុ ២៨ ឆ្នាំ ដែលជាកូនប្រុសពៅរបស់មហាសេដ្ឋីមានទ្រព្យច្រើនជាងគេបំផុតនៅអាស៊ី កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងនាពេលថ្មីៗនេះ ដោយកាលពីប៉ុន្មានថ្ងៃកន្លងទៅ ក្រុមគ្រួសាររបស់លោក មានរៀបចំកម្មវិធីជប់លៀង pre-wedding ឱ្យលោក និង គូដណ្ដឹង ដោយមានការអញ្ជើញចូលរួមពីសំណាក់អ្នកជំនួញលំដាប់ៗជាច្រើន រួមមានទាំងមហាសេដ្ឋីវ័យក្មេង Mark Zuckerberg និង លោក Bill Gates ជាដើម។
ជាមួយគ្នានោះដែរ មានវីដេអូមួយបានផ្ទុះខ្លាំងលើបណ្ដាញសង្គមមែនទែន ដោយវីដេអូនោះគឺនៅពេលដែលលោក Mark Zuckerberg រួមទាំងភរិយា បានចាប់ចិត្តជាខ្លាំងទៅលើនាឡិកាដៃរបស់លោក Anant ដែលជានាឡិកាដៃប្រណីត មានរូបរាងទាក់ទាញខ្លាំងបំផុតនោះ។ តាមព័ត៌មានបានឱ្យដឹងថា នាឡិកាដៃនោះជាម៉ូដែល Richard Mille RMS-10 Tourbillon Koi Fish ដែលមានតម្លៃប្រមាណ ១ លានដុល្លារ។
ក្រៅពីនាឡិកាប្រណីតខាងលើនេះ លោក Anant ក៏មាននាឡិកាប្រណីតៗដ៏ទៃមួយចំនួនទៀតផងដែរ។ ខាងក្រោមនេះ ជានាឡិកាប្រណីតៗរបស់លោក Anant ដែលមួយគ្រឿងៗតម្លៃថ្លៃខ្លាំងមិនធម្មតា៕
១. នាឡិកា Emerald Patek Philippe ref 5990/1422G-001 (តម្លៃ ១.៥ លានដុល្លារ)
២. នាឡិកា Patek Philippe Grand Master Chime 6300G-010 (តម្លៃ ៩ លានដុល្លារ)
៣. នាឡិកា Richard Mille RM 056 Tourbillon Split Seconds Chronograph (តម្លៃ ១.៧ លានដុល្លារ)
៤. នាឡិកា RM27-02 Tourbillon Rafael Nadal (តម្លៃ ១.៣ លានដុល្លារ)
៥. នាឡិកា Audemars Piguet Royal Oak Concept GMT Tourbillon 265801O (តម្លៃ ២០ ម៉ឺនដុល្លារ)