គន្លឹះក្នុងការស្វែងរករូបមន្តទឹកដោះគោល្អបំផុតសម្រាប់កូនអ្នក
ដូចលោកប៉ាអ្នកម៉ាក់ទទួលជ្រាបហើយថា នៅលើទីផ្សារកម្ពុជាយើងមានការចែកចាយនូវទឹកដោះគោជាច្រើនប្រភេទ ដែលពេលខ្លះលោកប៉ាអ្នកម៉ាក់អាចនឹងពិបាកសម្រេចចិត្តថាគួរជ្រើសរើសទឹកដោះគោណាដែលសាកសមនិងផ្ដល់នូវអាហារូបត្ថម្ភគ្រប់គ្រាន់ដល់កូនៗ។
ខាងក្រោមនេះ ជាគន្លឹះសំខាន់ៗសម្រាប់ជួយដល់ការសម្រេចចិត្តបានត្រឹមត្រូវ ក្នុងការជ្រើសរើសរូបមន្តទឹក ដោះគោម្សៅដែលល្អបំផុតសម្រាប់កូនលោកអ្នក៖
1. ស្វែងយល់ពីប្រភេទរូបមន្តទឹកដោះ
រូបមន្តទឹកដោះមានច្រើនប្រភេទលក់លើទីផ្សារដូចជា រូបមន្តទឹកដោះគោម្សៅ រូបមន្តទឹកដោះដែលគ្មានជាតិស្ករឡាក់តូស រូបមន្តទឹកដោះផលិតចេញពីសណ្ដែកសៀង និងរូបមន្តទឹកដោះសម្រាប់កុមារដែលមានលក្ខខណ្ឌសុខភាព(ឧទាហរណ៍ៈ Hypoallergenic formula សម្រាប់ក្មេងអាលែកហ្ស៊ីប្រូតេអ៊ីនសត្វ) ជាដើម។ ការស្វែងយល់ពីភាពខុសគ្នានៃប្រភេទរូបមន្តទឹកដោះនីមួយៗ មានសារៈសំខាន់ខ្លាំងសម្រាប់សុខភាពកូនអ្នក។
2. ពិនិត្យលើជីវជាតិចិញ្ចឹម
ពិនិត្យលើជីវជាតិចិញ្ចឹមដែលមានក្នុងទឹកដោះគោ ថាមានច្រើនប្រភេទដែរឫទេ ដូចជាជាតិប្រូតេអ៊ីន ខ្លាញ់ ស្ករ វីតាមីន និងរ៉ែជាដើម។ បន្ថែមពីលើនេះ លោកប៉ាអ្នកម៉ាក់គួរពិនិត្យលើវត្តមាននិងកម្រិតជាតិ DHA ជាតិដែក និងកាល់ស្យូម ថាមានគ្រប់គ្រាន់ទៅតាមការណែនាំរបស់អ្នកជំនាញដែរទេ។
បើម៉ាក់ប៉ាមានកូនឧស្សាហ៍មានបញ្ហាលើការបត់ជើងដូចជា ទល់លាមក រាក ឫ បត់ជើងធំមិនទៀតទាត់ គួរជ្រើសរើសទឹកដោះគោណាដែលសម្បូរជាតិសរសៃ FOS និង GOS។ រូបមន្តទឹកដោះគោដែលគ្មានជាតិប្រេងដូងប្រេង (No Palm oil) ក៏ជួយឱ្យលាមកទន់ និងរាងកាយអាចស្រូបបឺតជាតិ DHA និង ជាតិកាល់ស្យូមយកទៅប្រើប្រាស់បានល្អប្រសើរផងដែរ។
3. ជាតិ DHA & Omega 3
វត្តមាន និងបរិមាណត្រឹមត្រូវនៃជាតិ DHA ជាអ្វីដែលប៉ាម៉ាក់មិនគួរមើលរំលងក្នុងពេលជ្រើសរើសទឹកដោះគោសម្រាប់កូនៗ។ ជាតិ DHA មកពីពាក្យពេញថា Docosahexaenoic acid ជាអាស៊ីតខ្លាញ់សំខាន់ម្យ៉ាងដែលសំយោគចេញពីអាស៊ីតខ្លាញ់ Omega 3។
ភាពខុសគ្នារវាង DHA និងអាស៊ីតខ្លាញ់ Omega 3 គឺជាតិ DHA ជាផលិតផលសម្រេចរបស់ Omega 3 ដែលវាមានគុណប្រយោជន៍ខ្ពស់ក្នុងអភិវឌ្ឍខួរក្បាលនិងភ្នែក ពិសេសវាជួយដល់មុខងារប្រព័ន្ធប្រសាទ បញ្ញាស្មារតី និងអាកប្បកិរិយាថែមទៀតផង។ នៅសហភាពអ៊ឺរ៉ុប ជាតិ DHA បានក្លាយជាជីវជាតិសំខាន់ដែលណែនាំដោយអ្នកជំនាញខាងផ្នែកអាហារូបត្ថម្ភរបស់ EFSA ( European Food Safety Authority ) និងតម្រូវឱ្យបន្ថែមជាតិ DHA ចូលក្នុងម្សៅទឹកដោះគោក្នុងបរិមាណ 100mg/100g ឫ (0.4%) ។
រីឯ អាស៊ីតខ្លាញ់ Omega 3 ឫ alpha-linoleic acid ជាអាស៊ីតខ្លាញ់ដែលមានសារៈសំខាន់សម្រាប់រាងកាយ និងជាចំណីក្នុងការលូតលាស់ និងការទទួលបាននូវសុខភាពល្អលើខួរក្បាលកុមារ។
ក្នុងទឹកដោះគោមួយចំនួន មានផ្ដល់ទាំង DHA និង Omega 3 ។ រីឯរូបមន្តទឹកដោះគោមួយចំនួនទៀតមានផ្ដល់តែ Omega 3។ អាណាព្យាបាលគួរជ្រើសរើសរូបមន្តទឹកដោះគោដែលមានទាំង DHA និង Omega 3។
4. លក្ខខណ្ឌមួយចំនួន
ក្នុងករណីកុមារមានវិបត្តិណាមួយដូចជាវិបត្តិអាលែកហ្ស៊ី ឫ ប្រតិកម្មជីវជាតិក្នុងទឹកដោះ សូមជ្រើសរើសរូបមន្តទឹកដោះណាដែលត្រូវបំផុតសម្រាប់សុខភាពកុមារ។ ឧទាហរណ៍ រូបមន្តទឹកដោះ Hypoallergenic formula សម្រាប់កុមារអាលែកហ្ស៊ីប្រូតេអ៊ីនក្នុងទឹកដោះសត្វ (គោ/ពពែ) ហើយរូបមន្តទឹកដោះ Lactose free formula សម្រាប់កុមារមានប្រតិកម្មជាមួយជាតិស្ករឡាក់តូស។
5. ប្រភពផលិត
ទឹកដោះគោដែលមានប្រភពផលិតច្បាស់លាស់ ចេញពីតំបន់ល្បីល្បាញ គួរតែជាជម្រើសសម្រាប់អាណាព្យាបាលក្នុងការជ្រើសរើសដល់កូនៗ។ ទឹកដោះគោដែលចេញពីទ្វីបអ៊ឺរ៉ុបដូចជាប្រទេសហូល្លង់ បារាំង ញ៉ូហ្សឺលែន និង អូស្រ្តាលី ជាប្រទេសដែលមានបទពិសោធន៍យូរឆ្នាំ និងជាអ្នកឯកទេសក្នុងការផលិតនូវរូបមន្តទឹកដោះគោ។ រដ្ឋាភិបាលនៃប្រទេសទាំងនេះ មានការរឹតត្បិតខ្លាំងចំពោះការត្រួតពិនិត្យលើគុណភាពផលិតផលចំណីអាហារ ជាពិសេសទឹកដោះគោសំរាប់កុមារ។ ហើយទឹកដោះគោដែលចេញពីប្រទេសទាំងនេះមានគុណភាពខ្ពស់ និងមានសុវត្ថិភាពគ្រប់គ្រាន់សម្រាប់ជំនួយដល់ការលូតលាស់របស់កុមារផងដែរ។
6. Feedback ពីអាណាព្យាបាលដទៃទៀត
ការសាកសួរបន្ថែមពីអាណាព្យាបាលដែលធ្លាប់/កំពុងប្រើទឹកដោះគោដែលលោកប៉ាអ្នកម៉ាក់ចាប់អារម្មណ៍ ក៏ជាផ្នែកមួយជួយដល់ការសម្រេចចិត្តបានត្រឹមត្រូវដែរ។ តែសូមចងចាំថា វាអាចនឹងខុសគ្នាពីក្មេងម្នាក់ទៅក្មេងម្នាក់ទៀត។ អ្នកអាចផ្ដោតជាសំខាន់លើសុខភាព និងភាពពេញចិត្តពីអាណាព្យាបាលទាំងនោះ។
7. តាមដានបន្ថែម
ក្រោយពីសម្រេចចិត្តជ្រើសរើសទឹកដោះគោណាមួយដល់កូនលោកអ្នក អ្នកគួរតាមដានបន្ថែមលើសុខភាព សញ្ញាអាលែកហ្ស៊ី ការបន្ទោរបង់ និងភាពមិនស្រួលខ្លួនណាមួយរបស់កុមារ។
ការសម្រេចចិត្តបានត្រឹមត្រូវរបស់អាណាព្យាបាល ជាផ្នែកដ៏សំខាន់មួយសម្រាប់ជួយឱ្យកុមារលូតលាស់បានត្រឹមត្រូវ។ ដូចនេះហើយទើប ទឹកដោះគោ NutriGold ជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់កូនលោកអ្នក ព្រោះNutriGold មានប្រភពផលិតនៅប្រទេសហូល្លង់ក្នុងទ្វីបអ៊ឺរ៉ុបសុទ្ធ 100% ដោយក្រុមហ៊ុនល្បីល្បាញខាងផ្នែកអាហារូបត្ថម្ភគឺក្រុមហ៊ុន Ausnutria ដែលជាក្រុមហ៊ុនមានបទពិសោធន៍ជាង១០០ឆ្នាំលើការផលិតទឹកដោះគោ។ ឆ្លើយតបនឹងតម្រូវការលូតលាស់របស់កុមារ NutriGold ផ្ដល់នូវជីវជាតិសំខាន់ៗដូចជា៖
• ជាតិ DHA ខ្ពស់លើសពី 100mg/100g, Omega3 & 6, Taurine & Choline ដែលជួយដល់ការអភិវឌ្ឍន៍ខួរក្បាលនិងភ្នែកបានល្អប្រសើរ
• ជាតិ 5 Nucleotides, Selenium, Vitamin C និងជាតិសង្ក័សី (Zinc) ជម្រុញប្រព័ន្ធការពាររាងកាយឱ្យរឹងមាំ ជួយឱ្យកុមារមានសុខភាពល្អ មិនងាយឈឺ
• Prebiotics 2 ប្រភេទគឺ FOS និង GOS ដែលជម្រុញមុខងារក្រពះពោះវៀនឱ្យដំណើរការបានល្អ និងជួយឱ្យកុមារបន្ទោរបង់ស្រួល
• ជាតិកាល់ស្យូមខ្ពស់, Vitamin D និងផូស័្វរ (Phosphorus) ជួយឱ្យឆ្អឹង និងធ្មេញរឹងមាំ
• ជីវជាតិលើស 30 មុខជួយដល់ការលូតលាស់សព្វសារពាង្គកាយ។
ដើម្បីស្វែងយល់បន្ថែមពីទឹកដោះគោ NutriGold សូមចូលទៅកាន់៖ https://nutrigoldcam.com/km/