កូនខ្មែរគួរដឹង! នេះជាព្រះឆាយាល័ក្ខណ៍ សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយនៃកម្ពុជា ចាប់ពីឆ្នាំ ១៨៥៩ ដល់ ឆ្នាំ ២០២៤
ព្រះរាជាណាចក្រកម្ពុជា គិតចាប់តាំងពីឆ្នាំ ១៨៥៩ ដល់ឆ្នាំ ២០២៤ មានសម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ៦ អង្គ។
ខាងក្រោមនេះ គឺជាព្រះឆាយាល័ក្ខណ៍ សម្តេចព្រះមហាសង្ឃរាជ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ទាំង ៦ អង្គ ដែលគិតចាប់ពីឆ្នាំ ១៨៥៩ ដល់ ឆ្នាំ ២០២៤ ៖
១. សម្ដេចព្រះមហាសង្ឃរាជ និល ទៀង សុវណ្ណកេសរោ ១៨៥៩-១៩១៣
២. សម្ដេចព្រះធម្មលិខិត កែ អ៊ុក ឥន្ទរត្ថរោ ១៩១៤-១៩៣០
៣. សម្ដេចព្រះមហាសុមេធាធិបតី ប្រាក់ ហ៊ិន សុធម្មត្ថេរោ ១៩៣០-១៩៤៧
៤. សម្ដេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ ១៩៤៨-១៩៦៩
៥. សម្ដេចព្រះមហាសុមេធាធិបតី ហួត តាត (វជិរបញ្ញោ) ១៩៦៩-១៩៧៥
៦. សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ឧបេក្ខាសម្ភោជ្ឈង្កោ ១៩៩១-២០២៤
ប្រភព ៖ នាយកដ្ឋានព័ត៌មាន