កីឡាករបាល់ទាត់ឥណ្ឌូនេស៊ីម្នាក់ ត្រូវរន្ទះបាញ់ស្ល-ាប់ភ្លាមៗ ខណៈកំពុងប្រកួតលើទីលាន ទាំងដែលគ្មានភ្លៀងសោះ
ថ្មីៗនេះ មានករណីមួយដ៏មិនគួរឱ្យនឹកស្មាន និង រន្ធត់មួយ បានកើតឡើងទៅលើកីឡាករបាល់ទាត់របស់ឥណ្ឌូនេស៊ីម្នាក់ ដោយគេត្រូវបានរន្ទះបាញ់ស្លាប់ភ្លាមៗនៅលើទីលានប្រកួត ទាំងកណ្តាលថ្ងៃចែស គ្មានភ្លៀងធ្លាក់សូម្បីបន្តិចសោះ។
តាមព័ត៌មានបានឱ្យដឹងថា កីឡាកររូបនេះមានឈ្មោះថា Septian Raharja វ័យ ៣៥ ឆ្នាំ នៅថ្ងៃកើតហេតុគឺជាថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅ រូបគេព្រមទាំងក្រុមទាំងមូល កំពុងតែធ្វើការប្រកួតមិត្តភាពជាមួយនឹងប្រទេសឥណ្ឌូនេស៊ីនៅលើទីលាននាកីឡាដ្ឋាន Bandung ។ ខណៈកំពុងតែប្រកួតសុខៗនោះ ស្រាប់តែមានរន្ទះមួយបាញ់មកចំរូបគេភ្លាមកណ្តាលទីលានតែម្តង ដែលធ្វើឱ្យគេបានបាត់ស្មារតី ហើយក៏ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ តែគួរឱ្យសោកស្តាយគេក៏បានបាត់បង់ជីវិតក្រោយពីបានបញ្ជូនទៅដល់។
យ៉ាងណាមិញ អ្នកជំនាញពាក់ព័ន្ធកំពុងតែបានពិនិត្យរកមូលហេតុដែលបណ្តាលឱ្យមានរន្ទះបាញ់នេះផងដែរ ដោយដំបូងគេបានដាក់ការសង្ស័យទៅលើស្បែកជើងរបស់កីឡាកររងគ្រោះ ដែលប្រហែលជាអាចមានចរន្តដែលទាក់ទាញរន្ទះបាន៕
ប្រភព៖ World Forum