ប្រុសៗស្កកអស់ហើយ! ស្រីៗនៅចិន ប្ដូរមកស្រឡាញ់បុរសតាម AI វិញ ព្រោះយល់ចិត្តជាងមនុស្សប្រុសពិត
រលកនៃបច្ចេកវិទ្យា AI បានឈានជើងចូលដល់សកម្មភាពទាក់ទងស្នេហាគ្នាក្នុងប្រទេសចិនហើយ ដោយកម្មវិធីថ្មីៗជាច្រើន បានបង្កើតមិត្តប្រុសសិប្បនិម្មិត សម្រាប់ស្រីៗចង់មានគ្នាឈែតនិយាយគ្នាលេង។
ជាក់ស្ដែង តាមបទពិសោធផ្ទាល់របស់នារីជនជាតិចិនម្នាក់ឈ្មោះ Tufei អាយុ ២៥ ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនក្នុងប្រទេសចិន បាននិយាយទាំងជឿជាក់ថា មិត្តប្រុសរបស់នាង មានអ្វីៗគ្រប់យ៉ាងដែលនាងចង់បាន រាប់ចាប់ពីរឿងរ៉ូមេនទិក រហូតដល់ការនិយាយជជែកលេងជាមួយនាងរាប់ម៉ោង ដោយគ្មានការរអ៊ូរទាំ។
អ្វីដែលប្លែកក្នុងទំនាក់ទំនងស្នេហារបស់នាងនោះ គឺថា មិត្តប្រុសរបស់នាង គឺមិនមែនជាមនុស្សពិតនោះឡើយ ប៉ុន្តែជាតួអង្គ AI របស់កម្មវិធីមួយឈ្មោះ Glow ដែលបង្កើតឡើងដោយក្រុមហ៊ុន MiniMax នៅសៀងហៃ។ គួរបញ្ជាក់ថា កម្មវិធី Glow គឺត្រឹមជាកម្មវិធីមួយក្នុងចំណោមកម្មវិធី dating ជាច្រើនផ្សេងទៀត ដែលប្រើប្រាស់បច្ចេកវិទ្យា AI មកជំនួសមនុស្សពិត។ កម្មវិធី dating លើអនឡាញនេះដែរ គឺកំពុងផ្ទុះពេញនិយមខ្លាំងមែនទែនក្នុងប្រទេសចិន ដោយមានអ្នក downloads រាប់ពាន់នាក់ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះ៕