ស្អុះស្អាប់ពេក ដោះខោក្នុងទុកចោលលើកៅអីឡានក្រុង ដល់កន្លែងចុះ ភ្លេចយកស្លៀកវិញ
ជាធម្មតាការឃើញរបស់ដែលគេទុកចោលនៅលើរថភ្លើង ឬឡានក្រុងសារធារណៈ តែងតែមានការប្រកាសតាមរកម្ចាស់ តែសម្រាប់ករណីមួយនេះ មិនមាននរណាហ៊ានប្រកាសរកម្ចាស់សោះ ព្រោះតែរបស់មិនមែនជារបស់ធម្មតាតែជាខោក្នុងទៅវិញ។
តាមព័ត៌មានបានឱ្យដឹងថា រឿងរ៉ាវមួយនេះ បានកើតឡើងនៅហុងកុង ដោយមានបុរសម្នាក់បានរៀបរាប់ថាខ្លួនបានឡើងជិះឡានក្រុងសារធារណៈដូចសព្វដង តែទៅដល់ក៏អស់កៅអីអង្គុយ រួចក៏ដើរមើលចុះឡើងក៏ស្រាប់តែនៅសល់កៅអីមួយដែលគ្មានអ្នកអង្គុយ។ តែទៅដល់ស្រាប់តែភ្ញាក់ព្រើត ព្រោះស្រាប់តែឃើញខោក្នុងនារីមួយនៅលើនោះយ៉ាងជ្រងោៗ ទើបលែងឆ្ងល់ថាហេតុអ្វីបានជាគ្មានអ្នកហ៊ានអង្គុយនៅកៅអីនេះសោះ។
ដោយឡែក ក្រោយពីរឿងរ៉ាវត្រូវបានគេចែកចាយទៅពាសពេញបណ្តាញសង្គម មានមហាជនច្រើនណាស់ ដែលនាំគ្នាហួសចិត្ត តែក៏មានអ្នកខ្លះក៏គិតថា ប្រហែលជាម្ចាស់ក្តៅស្អុះពេកហើយមើលទៅ ទើបដល់ថ្នាក់ដោះទុកសិន ហើយក៏ប្រហែលភ្លេចយកទៅវិញ៕