ប្រាប់តៗគ្នាផង! ចាប់ពីស្អែក នៅពេទ្យមិត្តភាពខ្មែរ-សូវៀត ផ្ដល់ជូនការពិនិត្យ និង ព្យាបាលជំងឺភ្នែក ១០ ថ្ងៃពេញ
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅរសៀលថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បានចេញសេចក្តីជូនដំណឹង ឱ្យបានដឹងថាផ្នែកចក្ខុរោគនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការ ជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលីនឹងផ្តល់ជូន ការពិនិត្យ និងព្យាបាលជំងឺភ្នែក ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក។
ការព្យាបាលនោះ មានដូចជា ការបាត់បង់គំហើញដោយមិនដឹងមូលហេតុ ឬក្រោយការប៉ះទង្គិចក្បាល ការបាត់បង់ផ្នែកណាមួយនៃការមើលឃើញ ភ្នែកស្រលៀង ត្របកភ្នែកធ្លាក់ ឬទាញឡើងទៅលើ ឬញាក់ខុសធម្មតា។
ចំពោះការព្យាបាល នឹងធ្វើឡើងចាប់ពីថ្ងៃទី ១៣ រហូតដល់ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២៤៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖