មកដឹងអត្ថន័យព្រះនាមរបស់ព្រះអង្គម្ចាស់ Abdul Mateen បុត្រាស្ដេចប៊្រុយណេ ទើបនឹងរៀបអភិសេកថ្មីថ្មោង
ឱ្យតែឮព្រះនាម Mateen ប្រាកដណាស់ មហាជនច្បាស់ជានឹកឃើញដល់ព្រះអង្គម្ចាស់ Abdul Mateen ដែលជារាជបុត្រដ៏សង្ហារបស់ស្ដេចនៃប្រទេសប្រ៊ុយណេ ហើយកាលពីថ្មីៗនេះទ្រង់ទើបតែរៀបអភិសេកជាមួយនារីស្រស់ស្អាតម្នាក់ មានឈ្មោះ Anisha។
យ៉ាងណាមិញ ធ្លាប់តែហៅព្រះនាមព្រះអង្គពេញៗមាត់ តែមិនធ្លាប់ដឹងសោះថាព្រះនាមរបស់ព្រះអង្គក៏មានអត្ថន័យពីរោះគួឱ្យចាប់អារម្មណ៍ផងដែរ។ តាមពិតទៅព្រះនាមថា Abdul Mateen គឺមានដើមកំណើតចេញពីភាសាអារ៉ាប់ ប៉ុន្តែត្រូវបានគេយកមកប្រើច្រើននៅក្នុងភាសាមូស្លីម។
ក្នុងនោះ Abdul មានន័យថាអ្នកបម្រើ រីឯ Mateen មានន័យថាខ្លាំងក្លា ដូចនេះហើយ Abdul Mateen មានន័យជារួមគឺន័យក្នុងសាសានាថា បុរសជាអ្នកបម្រើដ៏ខ្លាំងក្លារបស់ព្រះ ឬក៏អាចមានន័យផ្សេងទៀតថាជាអ្នកដែលមានកម្លាំងមោះមុត ជាអ្នកអត់ទ្រាំដ៏ពូកែផងដែរ៕