ព្រះតេជគុណ ហាក់ សៀងហៃ មានសង្ឃដីកាថា វត្តភ្នំជាបេះដូងនៃភ្នំពេញ មិនត្រូវយកពាក្យនេះនឹកដល់រឿងអបាយមុខឡើយ
ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ជាព្រះសង្ឃមួយអង្គក្នុងចំណោមព្រះសង្ឃដែលមានប្រជាប្រិយភាព ទទួលបានការគោរពស្រឡាញ់ប្រណិប័ត ពីពុទ្ធបរិស័ទខ្មែរ នោះគឺដោយសារតែព្រះអង្គតែងចែករំលែកចំណេះដឹងផ្នែកអក្សរសាស្ត្រខ្មែរ រហូតទទួលបានការតែងតាំងជាទីប្រឹក្សាក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យ សភាកម្ពុជា ព្រមទាំងចែករំលែកនូវព្រះធម៌ ចំណេះដឹងអប់រំបែបព្រះពុទ្ធសាសនា និងណែនាំទូន្មានប្រៀនប្រដៅពុទ្ធបរិស័ទ ឱ្យធ្វើអំពើល្អ មិនបៀតបៀនជីវិតអ្នកដទៃ និងរស់នៅប្រកបទៅដោយសេចក្ដីត្រូវ។
ថ្មីៗនេះផងដែរ ពោលគឺនៅថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៤ កន្លងទៅ តាមរយៈផេករបស់ ព្រះតេជគុណ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ បានបង្ហោះនូវសារមួយ ឱ្យមហាជនខ្មែរបានជ្រាបអំពីអត្ថន័យដ៏សំខាន់នៃរមណីយដ្ឋានប្រវត្តិសាស្ត្រ «វត្តភ្នំ» ចៀសវាងប្រើប្រាស់ក្នុងន័យខុសបន្តបន្ទាប់នាំឱ្យបាត់បង់នូវតម្លៃជាតិជាដើម។
ព្រះតេជគុណ ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ មានសង្ឃដីកាថា ៖ «វត្តភ្នំ ជាបេះដូង និងនិមិត្តរូបរាជធានីភ្នំពេញ មិនត្រូវយកពាក្យ វត្តភ្នំ នឹកទៅដល់រឿងអបាយមុខ (ពេស្យាចារ) ទេ៕