តស់! មកដឹងពណ៌ហុងស៊ុយរបស់ឆ្នាំទាំង ១២ ដើម្បីនាំលាភនាំជ័យ ទាំងរឿងលុយកាក់ ការងារ និង ស្នេហា
ថ្មីៗនេះ មានអ្នកគ្រូហុងស៊ុយល្បីម្នាក់របស់ថៃ ឈ្មោះ Alice ដែលមានបទពិសោធជាង ១០ ឆ្នាំ ក្នុងវិស័យហោរាសាស្រ្តទស្សន៍ទាយឆ្នាំកំណើតសម្រាប់ឆ្នាំទាំង ១២ បានចេញមុខមកទម្លាយពណ៌ហុងស៊ុយរបស់ឆ្នាំនីមួយៗ នៅក្នុងឆ្នាំ ២០២៤ នេះ ដែលជាពណ៌សំណាង អាចនាំលាភនាំជ័យ លើករាសីទៅដល់ម្ចាស់ឆ្នាំ ទាំងក្នុងរឿងលុយកាក់ការងារ និង ស្នេហា ជាដើម។
ក្នុងនោះ ឆ្នាំនីមួយៗ មានពណ៌ខុសៗដូចជា៖
ឆ្នាំជូត មានពណ៌ហុងស៊ុយ ជាពណ៌ក្រហម
ឆ្នាំឆ្លូវ មានពណ៌ហុងស៊ុយ ជាពណ៌បៃតងចាស់
ឆ្នាំខាល មានពណ៌ហុងស៊ុយ ជាពណ៌ស៊ីលាប
ឆ្នាំថោះ មានពណ៌ហុងស៊ុយ ជាពណ៌ទឹកប៊ិច
ឆ្នាំរោង មានពណ៌ហុងស៊ុយ ជាពណ៌ទឹកក្រូច
ឆ្នាំម្សាញ់ មានពណ៌ហុងស៊ុយ ជាពណ៌បៃតងចាស់
ឆ្នាំមមី មានពណ៌ហុងស៊ុយ ជាពណ៌បៃតងខ្ចី
ឆ្នាំមមែ មានពណ៌ហុងស៊ុយ ជាពណ៌ស្វាយ
ឆ្នាំវក មានពណ៌ហុងស៊ុយ ជាពណ៌លឿងខ្ចី
ឆ្នាំរកា មានពណ៌ហុងស៊ុយ ជាពណ៌ផ្ទៃមេឃ
ឆ្នាំច មានពណ៌ហុងស៊ុយ ជាពណ៌លឿង
ឆ្នាំកុរ មានពណ៌ហុងស៊ុយ ជាពណ៌ផ្កាឈូក
ក្នុងនោះ ប្រិយមិត្តអាចប្រើប្រាស់ពណ៌ទាំងនេះ តាមរយៈសម្លៀកបំពាក់ ឬរបស់ប្រើប្រាស់ផ្សេងៗ ដែលអាចតាំងក្នុងផ្ទះ ឬ កន្លែងធ្វើការ ឬក៏ជារបស់ណាមួយដែលអាចយកជាប់ខ្លួនក៏បានដែរ៕