ព្រឹត្តិការណ៍ដ៏អស្ចារ្យ! ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន
ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន នាំយកនូវទស្សនីភាពដ៏អស្ចារ្យ នឹងជាព្រឹត្តការណ៍សិល្បៈដ៏ធំមួយដោយមានសិល្បករ-សិល្បការិនី កម្ពុជា និង ជប៉ុន សម្តែងចំនួន ២០០ នាក់ ប្រព្រឹត្តនៅថ្ងៃទី ០២ និង ០៣ ខែធ្នូ ឆ្នាំ ២០២៣ នៅឯបរិវេណខាងជើង នៃប្រាសាទបាយ័ន ខេត្តសៀមរាប។
ព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ប្រពៃណីនេះ គឺជាការសហការរៀបចំរវាង សមាគមជនជាតិជប៉ុននៅកម្ពុជា និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និង ទទួលការគាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង អាជ្ញាធរជាតិអប្សរា និង សហការផ្សព្វផ្សាយដោយទូរទស្សន៍បាយ័ន។
ជាមួយគ្នានេះដែល ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះនឹងនាំយកនូវការសម្ដែង វង់ភ្លេង របាំ ល្ខោន និង ទស្សនីយភាពដ៏អស្ចារ្យ រវាងសិល្បករ សិល្បការិនី កម្ពុជា និង ជប៉ុន មានដូចជា (មានការសម្ដែងរហូតដល់ ១៣ ផ្ទាំងទស្សនីភាព)៖
– ការសម្តែងវង់ភ្លេងខ្មែរចម្រុះ (កម្ពុជា)
– ការសម្តែង Classic/distant sound of deer (ជប៉ុន)
– ការសម្តែង Reison Kuroda/Smoke (ជប៉ុន)
– ការសម្តែង Dai Fujikura / Ai for sho (ជប៉ុន)
– ការសម្តែង Motoharu Kawashima / Aison-ritsu Doufu (ជប៉ុន)
– ការសម្តែង Classic / Dragonfly (Kse Diev) (ជប៉ុន)
– ការសម្តែង Yu Kuwabara / title, trio (ជប៉ុន)
– ការសម្តែងរបាំព្រះរាជទ្រព្យ (កម្ពុជា)
– ការសម្តែងល្ខោនខោល (កម្ពុជា)
– ការសម្តែងរបាំប្រពៃណីចម្រុះ (កម្ពុជា)
– ការសម្តែង Noh (ជប៉ុន)
– ការសម្តែង Gagaku (ជប៉ុន)
– ការសម្តែងចម្រៀងជុំគ្នារវាងសិល្បករ សិល្បការិនី កម្ពុជា-ជប៉ុន។
ព្រឹត្តិការណ៍នេះ នឹងសម្ដែងជូនដល់ភ្ញៀវកិត្តិយស និងទស្សនិកជនទស្សនាដោយសេរី នៅថ្ងៃទី ០២ និង ០៣ ខែធ្នូ ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៥៖០០ នាទីល្ងាច រហូតដល់ម៉ោង ៩៖០០ នាទីយប់ នៅឯបរិវេណខាងជើង នៃប្រាសាទបាយ័ន ខេត្តសៀមរាប៕