![ច្បាស់ៗណាស់! ព្រះធម្មវនវាសី ចន្ទ មុន្នី ទម្លាយរឿងអាថ៌កំបាំងដែលព្រះអង្គតែងកាន់ឈើច្រត់ បក់ផ្លិតពេលនិមន្តជួបពុទ្ធបរិស័ទ](https://www.popular.com.kh/wp-content/uploads/2023/11/FEATURE77.jpg)
ច្បាស់ៗណាស់! ព្រះធម្មវនវាសី ចន្ទ មុន្នី ទម្លាយរឿងអាថ៌កំបាំងដែលព្រះអង្គតែងកាន់ឈើច្រត់ បក់ផ្លិតពេលនិមន្តជួបពុទ្ធបរិស័ទ
ព្រះធម្មវនវាសី ចន្ទ មុន្នី ត្រូវបានពុទ្ធបរិស័ទខ្មែរជាច្រើន គោរពប្រណិប័ត មានសទ្ធាជ្រះថ្លាចំពោះព្រះអង្គ មិនថាលោកនិមន្តទៅកាន់ទីខេត្ត-ក្រុងណា តែងមានពុទ្ធបរិស័ទនាំគ្នាតម្រង់ជួរចាំហែហម ណែនណាន់តាន់តាប់ ដោយសេចក្ដីជ្រះថ្លា ព្រមទាំងចង់សាងបុណ្យសាងកុសល ស្ដាប់ព្រះធម្មទេសនាពីព្រះអង្គ ដើម្បីអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃ ប្រកបដោយចិត្តជ្រះថ្លា។
ថ្មីៗនេះផងដែរ តាមរយៈធម្មទេសនាមួយ ព្រះធម្មវនវាសី ចន្ទ មុន្នី បានបកស្រាយចម្ងល់បងប្អូនពុទ្ធបរិស័ទ ចំពោះផ្លិត និង ឈើច្រត់របស់ព្រះអង្គតែងកាន់សឹងគ្រប់ពេលជួបពុទ្ធបរិស័ទនោះ ដោយព្រះធម្មវនវាសី មានសង្ឃដីការឱ្យបានដឹងថា ការដែលលោកកាន់ផ្លិត មិនមែនផ្លិតនោះពូកែនោះទេ តាមពិតទៅបើគេសូត្រធម៌ សូត្របាលីបាគូ គឺត្រូវការផ្លុំឱ្យវាពូកែ ដោយមនុស្សម្នាក់ពីរនាក់អាចផ្លុំបាន តែពេលជួបពុទ្ធបរិស័ទរាប់ម៉ឺននាក់ ពុំដឹងផ្លុំយ៉ាងម៉ិច មានតែបក់ផ្លិត នឹកឃើញថាឱ្យតែខ្យល់មាន មាត់នៅតែភាវនា សូមឱ្យសេចក្ដីប្រាថ្នាញាតិញោមបានសម្រេច នេះហើយជាដើមហេតុដែលព្រះអង្គបក់ផ្លិត ដែលមិនពូកែនឹងផ្លិតនេះទេ។
មួយវិញទៀត ព្រះធម្មវនវាសី ចន្ទ មុន្នី ក៏បានមានសង្ឃដីការពីរឿងឈើច្រត់ ឱ្យបានដឹងដែរថា កាលពីដើមព្រះអង្គនៅព្រៃ ធ្លាប់ដើរចំអន្ទាក់ជ្រូកព្រៃពេលយប់ស្ងាត់ ក៏រកនឹកវិធីសាស្ត្រដើរព្រៃមិនជាន់អន្ទាក់ មិនជាន់បន្លា ក៏នឹកឃើញឈើច្រត់ចង្អុលខាងមុខ បើមានអន្ទាក់នឹងជាប់ឈើច្រត់មុន បើមានអន្លង់ក៏នឹងដឹងមុន ទើបព្រះអង្គកាន់ឈើតាំងពីពេលនោះមក៕