(វីដេអូ) ឱ្យរាង! លួចទាក់ឆ្កែតាមផ្លូវ គេឃើញនឹងភ្នែកទ្រាំមិនបាន អ្នកដំណើរជិះឡានម្នាក់ទរពីក្រោយប៉័ង ម្នាក់ៗរត់ផាសក្រញាំ
ថ្មីៗនេះ មហាជនកំពុងផ្ទុះការសរសើរពេញចិត្តយ៉ាងខ្លាំងទៅលើឡានមួយគ្រឿង ដែលចិត្តខ្លាំងហ៊ានបើកបុកចោរលួចឆ្កែនៅតាមផ្លូវមួយទំហឹងសឹងបាក់-ក ហើយថែមជិះដេញបុកមិនប្រណីដៃទៀត។
រឿងរ៉ាវមួយនេះកើតឡើងនៅប្រទេសវៀតណាម ដោយតាមកាមេរ៉ាសុវត្ថិភាពនៅតាមផ្លូវ បានបង្ហាញឱ្យឃើញថា មានម៉ូតូមួយគ្រឿងជិះដោយបុរសពីរនាក់។ ម៉ូតូនោះមានដឹកបាវមួយធំមិនដឹងជាបាវអ្វី តែស្រាប់តែខណៈម៉ូតូឈប់ បុរសដែលជិះខាងក្រោយក៏បានយកសត្វឆ្កែមួយក្បាលមកញាត់បាវនោះ ដែលតាមពិតពួកគេគឺជាចោរលួចឆ្កែ។
យ៉ាងណាមិញ មិនទាន់បានដាក់ឆ្កែចូលក្នុងបាវស្រួលបួលផង ស្រាប់តែលេចឡានមួយគ្រឿងបើកមកបុកម៉ូតូនោះមួយទំហឹង ធ្វើឱ្យខ្ទាតទាំងម៉ូត និង អ្នកជិះ ថែមទាំងភ័យនាំគ្នារត់បះដៃបះជើង។ ដោយឡែក ឡានក៏មិនបានឈប់ត្រឹមនេះ ដោយបានសារ៉េចង្កូតជិះដេញបុកចោរពីរូបនោះទៀតឱ្យរត់ផាសក្រញាំ ពេញផ្លូវ។ ក្នុងនោះ មហាជននៅតាមបណ្តាញសង្គមឃើញហើយពិតជាពេញចិត្តណាស់ ម្នាក់ៗសរសើរម្ចាស់ឡានពេញមាត់ថាបានធ្វើរឿងដែលត្រឹមត្រូវបំផុតហើយ ដែលបានជួយសង្រ្គោះជីវិតសត្វ និង ប្រដៅចោរអប្រិយនេះឱ្យរៀងចាលម្តង៕
សូមចុចទីនេះដើម្បីទស្សនាវីដេអូ៖
ប្រភព៖ World Forum