រកឃើញដុំសាច់ជាច្រើន សង្ស័យជាសាច់មនុស្ស លើបំណែកចុងក្រោយនៃនាវាមុជទឹក Titan
តាមការចេញផ្សាយរបស់សារព័ត៌មាន NY Post បានឱ្យដឹងថា កាលពីថ្ងៃទី ១០ ខែតុលា កន្លងទៅ បំណែកចុងក្រោយនៃនាវាមុជទឹក Titan ត្រូវបានស្រង់ឡើងពីបាតសមុទ្រហើយ។
ជាមួយនឹងការស្រង់បាននៃបំណែកនាវាមុជទឹក ដែលបានផ្ទុះក្រោមបាតសមុទ្រ កាលពីជាង ៣ ខែកន្លងទៅនោះ ក៏មានប្រទះឃើញបំណែកសាច់មួយចំនួន ដែលសង្ស័យថាជាសាច់មនុស្សផងដែរ ដោយសាច់ទាំងនោះបច្ចុប្បន្ន ត្រូវបានបញ្ជូនទៅឱ្យក្រុមគ្រូពេទ្យធ្វើការវិនិច្ឆ័យ។
គួររំឭកថា កាលពីចុងខែមិថុនា កន្លងទៅ នាវាមុជទឹក Titan របស់ក្រុមហ៊ុន OceanGate បានជួបសោកនាដកម្មផ្ទុះនៅបាតសមុទ្រ ដែលបណ្ដាលឱ្យមនុស្សចំនួន ៥ នាក់លើនាវានោះត្រូវបាត់បង់ជីវិតទាំងអស់៕