ជ្រះថ្លាចិត្ត! នៅកម្ពុជាមានព្រះសង្ឃធុតង្គមួយអង្គទៀត លោកជាជនជាតិអូទ្រីស កំពុងគង់នៅកំពូលភ្នំឱរ៉ាល់
ថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម បាននាំគ្នាមានចិត្តជ្រះថ្លា និង ចាប់អារម្មណ៍ទៅលើព្រះសង្ឃធុតង្គមួយអង្គជាជនជាតិអូទ្រីស ដែលតាមរយៈគណនីមួយមានឈ្មោះ គោកធ្លកបុរីរាជ មហានេនភ្នំស្រង់ បានបង្ហោះថា ៖ « បានឮដំណឹងថា! លោកតាធុតង្គអង្គនេះ លោកគង់នៅលើកំពូលភ្នំឱរ៉ាល់ ឬ បាតភ្នំឱរ៉ាល់ឯណោះ យូរខែណាស់ទើបបានជួបប្រទះលោកម្តង ឬ យូរឆ្នាំទើបជួបលោកម្តង»។
ទន្ទឹមគ្នានេះ បើតាមការបង្ហោះពីគណនីឈ្មោះ Lee To បានបំពេញបុណ្យជាមួយព្រះសង្ឃធុតង្គជាជនជាតិអូទ្រីសខាងលើនេះ បានបញ្ជាក់ឱ្យដឹងថា ៖ «ព្រះអង្គជាជនជាតិអូទ្រីស ដែលលោកគង់នៅលើភ្នំឱរ៉ាល់ ព្រះអង្គជាអរិយបុគ្គល ដែលបានសម្រេចឈានថ្នាក់ អាណាគាមីបុគ្គល។ ព្រះអង្គនិមន្តដើរពីភ្នំឱរ៉ាល់ទៅស្ថានទូតនៅភ្នំពេញ ដើម្បីបន្តវីសារដោយនិមន្តដើរបង្រួមដីរយៈពេលយ៉ាងខ្លី ព្រះអង្គអាចគ្របដណ្តប់ចិត្តបុថុជន្តបាន ដោយលោកអាចដឹងពីការគិតរបស់យើងបានមុននឹងទៅជួបព្រះអង្គ ការធ្វើបុណ្យជាមួយអរិយបុគ្គល គឺបានបុណ្យប្រមាណរាប់មិនអស់ សូមជូនបុណ្យទាំងអស់គ្នាសាធុសាធុ»៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖