ភ្លៀងមួយមេធំ ធ្វើឱ្យក្រុងញ៉ូយ៉ក លិចគ្រប់កន្លែង ឯផ្លូវខ្លះត្រូវបិទចោល ព្រោះទឹកលិចខ្លាំងពេក
តំបន់ជាច្រើននាទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ត្រូវបានជំនន់លិចលង់ ឯដងវិថី និង ផ្លូវក្រោមដីមួយចំនួន ត្រូវបិទចោលតែម្ដង ក្រោយភ្លៀងទម្លាក់មួយមេធំ ស្រោបពាសពេញទីក្រុងនេះ។
បើតាមការប្រកាសពីអភិបាលក្រុងញ៉ូយ៉ក Kathy Hochul កាលពីថ្ងៃទី ២៩ ខែកញ្ញា កន្លងទៅនេះ បានឱ្យដឹងថា៖ «ខ្ញុំ សូមធ្វើការប្រកាសអាសន្នពាសពេញក្រុងញ៉ូយ៉ក តំបន់ Long Island និង Husdson Valley ដោយសារតែភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារលើតំបន់ទាំងនេះ»។
ក្នុងថ្ងៃដដែលនេះដែរ ខាងអាជ្ញាធរផ្នែកដឹកជញ្ជូនប្រចាំក្រុង ក៏បានប្រកាសថា ខ្សែរថភ្លើងក្រោមដី ក៏ត្រូវបានជំនន់លិចលង់ផងដែរ ក្រោយភ្លៀងធ្លាក់ខ្លាំងត្រឹមតែ ៣ ម៉ោងប៉ុណ្ណោះ។ គួរឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំង បណ្ដាលឱ្យជាន់ក្រោមដីជាច្រើននៅទីក្រុងញ៉ូយ៉ក ជន់លិចអស់ ដែលជាហេតុធ្វើឱ្យបណ្ដាផ្លូវជាច្រើននៅក្រោមនោះ ត្រូវបិទចោលជាបណ្ដោះអាសន្ន៕