ប៉ូលិសប្រុស រូបសង្ហានៅចិន កំពុងរាយមន្តស្នេហ៍ឆក់យកបេះដូងនារីៗដើរតាមដងផ្លូវ
ថ្មីៗនេះ នៅតាមបណ្ដាញសង្គមនៅចិន កំពុងផ្ទុះការចាប់អារម្មណ៍ និង ចែកចាយព្រោងព្រាតនូវវីដេអូរបស់ប៉ូលិសល្បាតតាមដងផ្លូវម្នាក់ ដែលមានរូបរាងស្រស់សង្ហាខ្លាំង មិនចាញ់តារាៗលំដាប់នោះឡើយ។
ឈ្មោះថា «ប៉ូលិសសង្ហាបំផុតប្រចាំក្រុង» ប៉ូលិសប្រុសវ័យក្មេងរូបនេះ ថែមទាំងត្រូវបានមហាជនមួយចំនួនលាន់មាត់ថា រូបគេបើចូលប្រឡូកវិស័យសិល្បៈ គេនឹងទទួលដៃដប់ទៀតផង។
ដោយឡែក មហាជនខ្លះទៀត ក៏បាននិយាយដែរថា ប៉ូលិសសង្ហានេះ មានមុខមាត់ស្រដៀងនឹងតារាប្រុសមួយចំនួន ដូចជា តារាសម្ដែងចិន Hu Yi Tian និង តារាហុងកុង Kenny Kwan ជាដើម៕