ម៉េចអ៊ីចេះ! ជិះកង់អគ្គិសនីសុខៗភ្លេចខ្លួនមួយភ្លែត ស្រាប់តែទៅដឹងខ្លួនក្នុងស្រែ ឯកង់បែរទៅទើរលើបង្គោលខ្សែភ្លើង
ពិតជាហេតុការណ៍មួយដែលធ្វើឱ្យមហាជនកើតការងឿងឆ្ងល់ជាខ្លាំង ក្រោយពីមានបុរសម្នាក់ជិះកង់អគ្គិសនីតាមផ្លូវសុខៗ ភ្លេចខ្លួនតែមួយភ្លែត ស្រាប់តែទៅដឹងខ្លួននៅក្នុងវាលស្រែ ឯកង់បែរជាទើរលើបង្គោលខ្សែភ្លើងជ្រងោៗទៅវិញ។
ហេតុការណ៍មួយនេះ បានកើតឡើងនៅខេត្ត Thai Binh ប្រទេសវៀតណាម បើតាមព័ត៌មានបានរៀបរាប់ឱ្យដឹងថា មានបុរសម្នាក់ជិះកង់អគ្គិសនីរបស់ខ្លួនតាមផ្លូវជាធម្មតា ហើយក្រោយមកក៏មានឡានដឹកដីមួយគ្រឿងជិះកាត់មក តែបានទៅប៉ះជាមួយនឹងខ្សែភ្លើងដែលកំពុងធ្លាក់រយីងរយោងនៅតាមផ្លូវនោះ។
ចៃដន្យអី ខែ្សភ្លើងនេះក៏បានទៅធ្លាក់ទៅប៉ះជាមួយនឹងកង់អគ្គិសនីដែលកំពុងជិះនៅក្បែរនោះ ធ្វើឱ្យមនុស្សខ្ទាតចេញទៅខាងផ្លូវភ្លាមៗ ចំណែកឯកង់ក៏ត្រូវបានឆក់ឡើងយកទៅទើរនៅលើបង្គោលខ្សែភ្លើងឯណោះវិញ។ យ៉ាងណាមិញ រឿងរ៉ាវមួយនេះត្រូវបានគេចែកចាយពេញបណ្តាញសង្គម ម្នាក់ៗនឹងហួសចិត្តអស់សំណើចខ្លាំងណាស់ ព្រោះមិននឹកស្មានថាមានហេតុការណ៍បែបនេះកើតឡើងក្នុងរយៈពេលត្រឹមមួយប៉ប្រិចភ្នែក៕