ប្រាប់តៗគ្នាផង! គ្រូឡុង ចិនសែ ប្រាប់ពីម៉ោងហុងស៊ុយ សម្រាប់សែនព្រះខែ ឆ្នាំ ២០២៣ យប់នេះ
ពិធីបុណ្យសែនព្រះខែ នឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ខណៈពិធីបុណ្យមួយនេះ គេនិយមធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងថ្ងៃព្រះច័ន្ទពេញបូណ៍មី ជាថ្ងៃដែលព្រះច័ន្ទមានពន្លឺខ្លាំងក្លាជាងគេ ក្នុងរយៈពេលមួយឆ្នាំ។
ទន្ទឹមនឹងថ្ងៃសែនដែលនឹងមកដល់នេះ តាមរយៈគ្រូឡុង ចិនសែ ដែលគេស្គាល់ថាជាចិនសែល្បីមួយរូបនៅកម្ពុជា លោកបានចែករំលែកថ្ងៃសែនព្រះច័ន្ទ ឆ្នាំ ២០២៣ នេះ គឺត្រូវថ្ងៃទី ២៩ ខែកញ្ញា ហើយវេលាដែលល្អបំផុតក្នុងការសែនសំពះព្រះច័ន្ទ ដែលយើងហៅថាសែនលោកខែ គឺ ចាប់ផ្ដើមពីម៉ោង ៧:៣០ យប់ អាចអុជធូបបួងសួង សែនឧទ្ទិសថ្វាយជូនទៅដល់ព្រះខែបានហើយ។
បន្ថែមលើសពីនេះ លោកគ្រូ ក៏បានណែនាំគ្រឿងរណ្ដាប់សែនព្រះខែត្រួសៗ ឱ្យត្រូវតាមក្បួន និង បានផល ដែលមានដូចជា ៖
– ធូប ទៀន និង ក្រដាសសែន (កុំឱ្យអត់ ៣ មុខនេះ ព្រោះវាសំខាន់ជាងអ្វីៗទាំងអស់)
– ទឹកអប់ ប្រេង ម្សៅ
– នំវិចកោរ ឬ នំកោរមូលពណ៌ស ដែលគេនិយមសែន
– នំង៉ូវយីង
– ដូងមួយគូ ក្រូវថ្លុងមួយគូ ត្រាវមួយគូ ស្ងោរឱ្យឆ្អិនរួចពុះជាពីរ
– ផ្កាឈូក ២ ថូ មួយថូ ៣ ទង
– ទឹកតែ ៣ ពែង
– ផ្តិលខាត់ដាក់ផ្កាម្លិះ៕