ចែកគ្នាដឹង! លោកគ្រូឡុង ហុងស៊ុយ ណែនាំគ្រឿងរណ្ដាប់សែនព្រះខែសម្រាប់ល្ងាចនេះ ដើម្បីយកហេង
ពិធីបុណ្យសែនព្រះខែ នឹងត្រូវប្រារព្ធឡើង នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ខណៈពិធីបុណ្យមួយនេះ គេនិយមធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងថ្ងៃព្រះចន្ទពេញបូណ៌មី ជាថ្ងៃដែលព្រះចន្ទមានពន្លឺខ្លាំងក្លាជាងគេ ក្នុងរយៈពេលមួយឆ្នាំ។
ទន្ទឹមនឹងថ្ងៃសែនដែលនឹងមកដល់នេះ តាមរយៈគ្រូឡុង ចិនសែ ដែលគេស្គាល់ថាជាចិនសែមួយរូបនៅកម្ពុជា លោកបានចែករំលែកនូវអត្ថន័យ ក៏ដូចជាគ្រឿងរណ្ដាប់សែនព្រះខែត្រួសៗ ឱ្យត្រូវតាមក្បួន និង បានផល ដែលមានដូចជា ៖
– ធូប ទៀន និង ក្រដាសសែន (កុំឱ្យអត់ ៣ មុខនេះ ព្រោះវាសំខាន់ជាងអ្វីៗទាំងអស់)
– ទឹកអប់ ប្រេង ម្សៅ
– នំវិចកោរ ឬ នំកោរមូលពណ៌ស ដែលគេនិយមសែន
– នំង៉ូវយីង
-ដូងមួយគូ ក្រូវថ្លុងមួយគូ ត្រាវមួយគូ ស្ងោរឱ្យឆ្អិនរួចពុះជាពីរ
– ផ្កាឈូក ២ ថូ មួយថូ ៣ ទង
– ទឹកតែ ៣ ពែង
– ផ្តិលខាត់ដាក់ផ្កាម្លិះ
លោកគ្រូ បានបន្តឱ្យដឹងទៀតថា ថ្ងៃសែនព្រះចន្ទ ឆ្នាំ ២០២៣ នេះ គឺត្រូវថ្ងៃទី ២៩ ខែកញ្ញា ហើយវេលាដែលល្អបំផុតក្នុងការសែនសំពះព្រះចន្ទ ដែលយើងហៅថាសែនលោកខែ គឺវេលាល្ងាចយប់ ចាប់ផ្ដើមពីម៉ោង ៧:៣០ យប់ អាចអុជធូបបួងសួង សែនឧទ្ទិសថ្វាយជូនទៅដល់ព្រះខែបានហើយ៕