(វីដេអូ) ទិដ្ឋភាពកម្រស្ដែងៗ! រន្ទះបា.ញ់ភ្នំភ្លើងកំពុងផ្ទះ បាចសាចកាំរន្ទះឆ្វេចឆ្វាចពាសពេញមេឃ
ទិដ្ឋភាពស្ដែងៗដ៏កម្រ ដែលបានថតជាប់ដោយកាមេរ៉ា ដោយបាតុភូតរន្ទះ បានបាញ់ចំកំពូលភ្នំភ្លើងដែលកំពុងផ្ទុះ នាប្រទេសហ្គាតេម៉ាឡា។
ក្នុងវីដេអូដែលថតបាននោះដែរ បង្ហាញឱ្យឃើញកាំរន្ទះជាច្រើន បានបាញ់ចំកំពូលភ្នំភ្លើង បែកខ្ញែកឆ្វេចឆ្វាចដូចសំបុកពីងពាង ភ្លឺផ្លេកពាសពេញផ្ទៃមេឃ។ អ្វីដែលកាន់តែពិសេស និង កម្របានឃើញបំផុតនោះ បាតុភូតរន្ទះនោះដែរ គឺបានបាញ់ចំពេលដែលភ្នំភ្លើងកំពុងផ្ទុះ ធ្វើឱ្យភ្នំបែកកំអែ បំភាយផ្សែងឡើងលើអាកាស។
គួរឱ្យដឹងថា ទិដ្ឋភាពនៃភ្នំភ្លើងផ្ទុះដែរ ថតចេញពីភ្នំ Volcan de Fuego ដែលបាតុភូតនេះកើតឡើងកាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ៕