
ទិដ្ឋភាពស្ដែងៗ! ខ្យល់កួចកំណាចវាយប្រហារខេត្តមួយនៅចិន កួចផ្ទះសម្បែងខ្ទេចខ្ទី
កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ៥ និង នាទីល្ងាច (ពេលវេលាក្នុងតំបន់) ព្យុះកំបុតត្បូងដ៏ខ្លាំងក្លាមួយ បានវាយប្រហារតំបន់ភាគខាងកើតខេត្ត Jiangsu ប្រទេស បណ្ដាលឱ្យខូចខាតអគារផ្ទះសម្បែងជាច្រើន និង ឆក់យកជីវិតមនុស្សចំនួន ១០ នាក់។
បើតាមព័ត៌មានបានឱ្យដឹងថា ព្យុះកំបុតត្បូងដែលវាយប្រហារខេត្ត Jiangsu នោះ គឺបោកកួចក្នុងរយៈពេលខ្លីទេ ប៉ុន្តែគឺកាចសាហាវមិនធម្មតា។ ជាក់ស្ដែង បើតាមវីដេអូ និង រូបភាព ដែលថតបាន បង្ហោះលើបណ្ដាញសង្គម បានបង្ហាញឱ្យឃើញថា ក្នុងរយៈពេលត្រឹមប៉ុន្មាននាទី ព្យុះកំណាចមួយនេះ បានបោកកាត់ផ្លូវ កួចឡាន បង្គោលភ្លើង និង អគារជាច្រើនឱ្យដាច់ខ្ទេចខ្ទី គួរឱ្យរន្ធត់៕