Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្តាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • អ្នកម្ដាយ
  • ទៅណា
  • រឿងរ៉ាវប្លែកៗ
  • អប្បិយជំនឿ
  • យើងធ្វើបាន
 អាជ្ញាធរអេស្ប៉ាញ នាំគ្នាចុះជួយខ្លាឃ្មុំកម្សត់ ក្បាលជាប់នឹងធុងប្លាស្ទិក អត់បានស៊ីចំណី ខ្លួនស្គមស្គាំងគួរឱ្យអាណិត
សង្គម

អាជ្ញាធរអេស្ប៉ាញ នាំគ្នាចុះជួយខ្លាឃ្មុំកម្សត់ ក្បាលជាប់នឹងធុងប្លាស្ទិក អត់បានស៊ីចំណី ខ្លួនស្គមស្គាំងគួរឱ្យអាណិត

អត្ថបទដោយ​៖ Kelly កញ្ញា ២០, ២០២៣

ថ្មីៗនេះ អាជ្ញាធរប្រទេសអេស្ប៉ាញ បានចុះទៅជួយសត្វខ្លាឃ្មុំមួយក្បាល ដែលមានក្បាលជាប់នឹងធុងប្លាស្ទិក ធ្វើឱ្យវាអត់បានស៊ីចំណីជាច្រើនថ្ងៃ ធ្លាក់ខ្លួនស្គមយ៉ាងគួរឱ្យអាណិត។

តាមព័ត៌មានបានឱ្យដឹងថា ខ្លាឃ្មុំមួយក្បាលនេះ ត្រូវបានប្រទះឃើញ ដោយបុរសម្នាក់ នៅភាគខាងលិចក្រុង ។ បុរសរូបនេះ បានរៀបរាប់ឱ្យដឹងថា ខណៈខ្លួនកំពុងដើរលេងនៅជិតផ្ទះសុខៗ ក៏បានឃើញសត្វខ្លាឃ្មុំមួយក្បាល មើលទៅខុសធម្មតា ព្រោះវាមានធុងប្លាស្ទិកធំមួយនៅជាប់ក្បាលរបស់វា វាដើរចុះដើរឡើង រអិលដួលគួរឱ្យអាណិត ទើបគេទូរស័ព្ទទៅកាន់អាជ្ញាធរនៅមូលនីធិ Brown Bear តែម្តង។

យ៉ាងណាមិញ ខាងអាជ្ញាធរក៏បានចុះមកដល់កន្លែង រួចបានប្រើការបាញ់ថ្នាំសន្លប់ ដើម្បីចាប់វា ហើយក៏បានដោះធុងនោះចេញ និង ពាក់ក្រឡៅក GPS ដើម្បីតាមដានវាទៀតផង ចុងក្រោយទើបចាក់ថ្នាំឱ្យវាដឹងខ្លួនឡើងវិញ និង ចាំមើលវារហូតដល់វាចូលទៅក្នុងព្រៃវិញ។

ដោយឡែក បើតាមការឱ្យដឹង ខ្លាឃ្មុំនេះមានទម្ងន់ ៩៨.៥ គីឡូក្រាម ដែលជាទម្ងន់តិចបំផុតសម្រាប់ខ្លាឃ្មុំទូទៅ ព្រោះវាជាប់ក្បាលនៅក្នុងធុងប្លាស្ទិកយូរថ្ងៃ ធ្វើឱ្យអត់អាហារ និង ទឹកទៅតាមនោះដែរ។ តែជាសំណាងល្អ វានៅរឹងមាំនៅឡើយ ឯមូលហេតុដែលធ្វើឱ្យវាជាប់ក្បាលក្នុងនោះវិញ គេសង្កេតឃើញថានៅក្នុងធុងនោះមានគ្រាប់ពោត វាអាចនឹងប្រឹងយកក្បាលចូលទៅស៊ី ទើបធ្វើឱ្យជាប់បែបនេះ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

អស្ចារ្យមហាសំណាងមែន! ទីបំផុត foodpanda រកឃើញអ្នកឈ្នះរង្វាន់ធំ រថយន្ត Toyota Raize

ធ្នូ ៥, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson បង្ហាញចក្ខុវិស័យច្បាស់លាស់ចំពោះនិរន្តរភាពសម្រាប់អនាគតអាជីវកម្ម រួមជាមួយនឹងការចេញលក់ម៉ាស៊ីនបោះពុម្ព Inkjet ថ្មីជាច្រើនម៉ូដគ្របដណ្តប់លើអាជីវកម្មគ្រប់ប្រភេទ

ធ្នូ ៤, ២០២៣
អត្ថបទក្រុមហ៊ុន

អ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយគន្លឹះចងចិត្តស្វាមី និង ធ្វើឱ្យគ្រួសារមានសុភមង្គល

ធ្នូ ៣, ២០២៣
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន Epson ចេញលក់ម៉ាស៊ីនបញ្ចាំង Compact All-in-one Full HD

ធ្នូ ២, ២០២៣
Popular Magazine Popular Magazine

ផ្លូវ១៩៤៦ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
អ្នកម្តាយ
ទៅណា
រឿងរ៉ាវប្លែកៗ
អប្បិយជំនឿ
យើងធ្វើបាន

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់