ចាយជាង ៤០០ ដុល្លារទិញសំបុត្រមើល concert ដូចយកលុយបោះចោល ព្រោះស្ដាប់ឮតែអ្នកជិតខ្លួនច្រៀង
ថ្មីៗនេះ រឿងរ៉ាវរបស់បុរសជនជាតិចិនម្នាក់ កំពុងបង្កជាការចាប់អារម្មណ៍ជាខ្លាំងពាសពេញបណ្ដាញសង្គម ដោយរូបលោកបានទម្លាយពីរឿងរ៉ាវដ៏ហួសចិត្តមួយ អំឡុងពេលរូបលោកទៅចូលរួមទស្សនាការប្រគំតន្ត្រីមួយ។
តាមបុរសរូបនោះ បានឱ្យដឹងថា កាលពីខែកក្កដាកន្លងទៅ រូបលោកបានទិញសំបុត្រទៅមើលការប្រគំតន្ត្រីរបស់ក្រុមចម្រៀងតៃវ៉ាន់ដ៏ល្បី Mayday នៅក្រុង Shenzhen ប្រទេសចិន ជាមួយក្ដីរំពឹងនឹងទទួលបានភាពសប្បាយរីករាយ បូករួមជាមួយការទស្សនាផ្ទាល់នៅក្រុមចម្រៀងក្នុងដួងចិត្តរបស់ខ្លួនផងដែរ។
យ៉ាងណាមិញ ក្ដីរំពឹងរបស់លោក ត្រូវបានរលាយអស់ ដោយសារតែអ្នកចូលរួមម្នាក់ឈរក្បែរខ្លួនរបស់លោក បានបំផ្លាញបរិយាកាសដ៏រីករាយមួយនោះ។ លោកបានរៀបរាប់ថា៖ «ខ្ញុំបានចំណាយប្រាក់ជាង ៤០០ ដុល្លារ ដើម្បីការប្រគំតន្ត្រីនេះ តែខ្ញុំបែរជាត្រូវមកស្ដាប់ស្ត្រីម្នាក់នៅជាប់ខ្ញុំច្រៀងដល់ទៅ ៣ ម៉ោង»។
វីដេអូរបស់បុរសខាងលើ ដែលបានបង្ហោះលើបណ្ដាញសង្គមចិន Douyin បានបង្ហាញឱ្យឃើញច្បាស់ៗនៅស្ត្រីក្បែរខ្លួនលោក កំពុងតែស្រែកច្រៀងខ្លាំងៗ ដែលលប់សំឡេងក្រុមចម្រៀងនៅលើឆាកទៅទៀត។ វីដេអូមួយនេះដែរ ទាក់ទាញមហាជនជាច្រើន ដោយម្នាក់ៗនាំគ្នាចូលទៅបញ្ចេញមតិព្រោងព្រាត៕ ចុចទីនេះ ដើម្បីទស្សនាវីដេអូ៖