ខំធ្វើម្ហូបចាំម្តាយមកពីផ្សារ តែពេលម៉ែមកដល់ស្រាប់តែទរមួយរយៗ ព្រោះធ្វើច្រើនមុខពេក
មហាជនកំពុងផ្ទុះការរិះគន់មិនពេញចិត្តជាមួយនឹងម្តាយម្នាក់ ដែលស្តីបន្ទោសឱ្យកូនស្រី ស្តីយកៗព្រោះរឿងនាងខំធ្វើម្ហូបម្ហាចាំបាយខ្លួនមកពីផ្សារ។
រឿងរ៉ាវនេះ បានកើតឡើងនៅប្រទេសចិន ដោយក្មេងស្រីខាងលើ មានវ័យ ១៤ ឆ្នាំ នាងបាននឹកឃើញយកបន្លែសាច់ចេញពីក្នុងទូមកធ្វើម្ហូបម្ហាឱ្យម្តាយបានភ្លក់ស្នាដៃ ក្រោយពីគាត់ត្រឡប់មកពីផ្សារទិញរបស់វិញ។ នាងបានធ្វើម្ហូបច្រើនមុខ មានទាំងសម្លឆា និង សម្លស្ងោរ មើលទៅសុទ្ធតែទំនងៗទាំងអស់ តែអ្វីដែលហួសចិត្តនោះ ម្តាយនាងមិនបានត្រេកអរសប្បាយចិត្តជាមួយនឹងការឧស្សាហ៍របស់នាងនោះទេ។
ខណៈត្រឡប់មកវិញ ម្តាយនាងបានស្តីឱ្យនាងផាំងៗថា នាងធ្វើម្ហូបច្រើនពេក ទាំងដែលមានតែពីរនាក់សោះ។ ស្តីឱ្យនាងទៀតថា មិនចេះគិតមុខគិតក្រោយ ធ្វើឱ្យម្ហូបសល់ខ្ជះខ្ជាយ។ យ៉ាងណាមិញ មហាជនឃើញហើយម្នាក់ៗពិតជាទើសចិត្តណាស់ ពួកគេលើកឡើងថា បើសិនជាមានកូនធ្វើម្ហូបដាក់ឱ្យពេញតុបែបនេះមិនដឹងសប្បាយចិត្តយ៉ាងណា មិនគួរស្តីឱ្យនាងឡើយ។ អ្នកទៀតក៏លើកឡើងថា បើនាងធ្វើសល់គួរណាស់តែប្រាប់នាងឱ្យបានត្រឹមត្រូវ សល់ទុកញ៉ាំល្ងាចតទៀតក៏បាន មិនគួរធ្វើបែបនេះឡើយ មិនមែនជាការចិញ្ចឹមកូនដោយល្អនោះទេ គិតៗទៅនៅជាមួយម៉ែបង្កើត ហាក់វេទនាដូចជានៅជាមួយម្តាយចុងអ៊ីចឹង៕