ម្តាយក្មេកចិត្តបុណ្យ ចេញលុយរៀបការប្រពន្ធថ្មីឱ្យកូនប្រសា ហើយឱ្យមករស់នៅក្នុងផ្ទះជាមួយទៀត
រឿងរ៉ាវរបស់ម្តាយក្មេកចិត្តបុណ្យ ដែលចេញលុយរៀបការប្រពន្ធថ្មីឱ្យកូនប្រសា កំពុងតែធ្វើឱ្យមហាជនជាច្រើនភ្ញាក់ផ្អើល និង ស្ញើចសរសើរមិនតិចឡើយ។
រឿងរ៉ាវមួយនេះបានកើតឡើងនៅប្រទេសវៀតណាម ដោយកាលពី ១០ ឆ្នាំមុន បុរសខាងលើបានរៀបការនឹងកូនស្រីរបស់ម្តាយក្មេករូបនេះ រួចក៏មានកូនប្រុសស្រី ២ នាក់ជាចំណងដៃ។ ក្រោយមកមិនបានប៉ុន្មាន ជីវិតគូក៏រកាំរកូសខាងស្រីក៏បានសុំលែងលះ បើទោះជាស្វាមី និង ម្តាយនាងព្យាយាមសម្របសម្រួលយ៉ាងណាក៏ដោយ ចុងក្រោយក៏លែងលះបានសម្រេច តែម្តាយក្មេកនៅតែស្រឡាញ់កូនប្រសា ដោយឱ្យរស់នៅជាមួយបន្តទៀត ព្រោះមានអារម្មណ៍ថាដូចជាកូនប្រុសបង្កើតរបស់ខ្លួន។
លើសពីនេះទៅទៀត ដោយសារតែឃើញកូនប្រសារូបនេះនៅពោះម៉ាយទាំងវ័យក្មេង ម្តាយក្មេករូបនេះក៏បើកចិត្តឱ្យកូនប្រសាយកប្រពន្ធថ្មី និង ឱ្យនាំនាងមកនៅផ្ទះជាមួយទៀតផង។ ក្រោយពីកូនស្រីខ្លួនរើចេញពីផ្ទះភ្លាម ម្តាយក្មេកក៏ចាត់ចែងរកប្រពន្ធថ្មីឱ្យកូនប្រសាភ្លែត ត្រៀមទាំងថ្លៃទឹកដោះ ចេញចំណាយឱ្យគ្រប់បែបយ៉ាងអស់ជាង ៥០ លានដុង និង ឱ្យចិញ្ចៀនមាសមួយគូទៀតផង។ ក្រោយពីរៀបការរួច ម្តាយក្មេកក៏ទទួលទាំងកូនប្រសាទាំងប្រពន្ធថ្មី មករស់នៅជាមួយចៅៗនៅផ្ទះរបស់ខ្លួនយ៉ាងមានក្តីសុខផងដែរ៕