ឥណ្ឌា បើកបង្ហាញនាវាមុជទឹកថ្មី យកលំនាំតាមនាវាមុជទឹក Titan របស់ក្រុមហ៊ុន OceanGate
ប្រទេសឥណ្ឌា កាន់តែទៅមុខ ដោយឥលូវនេះពួកគេបានបើកបង្ហាញនៅសមិទ្ធផលថ្មីរបស់ខ្លួនដែលជានាវាមុជទឹកថ្មីមួយ ដោយច្នៃឡើងយកលំនាំតាមនាវាមុជទឹក Titan របស់ក្រុមហ៊ុន OceanGate ដែលបានផ្ទុះក្រោមបាតសមុទ្រ កាលពីមួយរយៈកន្លងទៅនោះ។
នាវាមុជទឹកថ្មីនេះដែរ មានឈ្មោះថា «Matsya 6000» ដែលបានច្នៃឡើងក្នុងការជួយដល់ឥណ្ឌា អាចចុះទៅកាន់បាតសមុទ្រ ដើម្បីរុករកលោហធាតុដែលមានតម្លៃ ដែលអាចទាញយកបាន។ នាវាមុជទឹកនេះដែរ រំពឹងថានឹងចុះដំណើរការសាកល្បងលើកដំបូងនៅដើមឆ្នាំ ២០២៤ ខាងមុខនេះ។
គួរឱ្យដឹងផងដែរថា នាវាមុជទឹក Matsya អាចផ្ទុកមនុស្សបាន ៣ នាក់ នឹងអាចចុះទៅក្រោមក្នុងជម្រៅ ៦ ពាន់ម៉ែត្រ។ ជាធម្មតា វាអាចចុះក្រោមបានរយៈពេល ១២ ទៅ ១៦ ម៉ោង បើទោះជាអុកស៊ីហ្សែនគ្រប់គ្រាន់បានដល់ ៩៦ ម៉ោងក៏ដោយ៕